សាធារណរដ្ឋប្រជាមានិតចិន៖ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ្នកជំនាញទេសចរណ៍ ក្រោមការសម្របសម្រួលពីសាលាវិជ្ជាជីវៈទេសចរណ៍ (VST) និងក្រុមហ៊ុន Wuhan Central Group បានអញ្ជើញចុះទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរបទពិសោធន៍ការងារ នឹងពិនិត្យលទ្ធភាពជំរុញកិច្ចសហការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍រវាងប្រទេសកម្ពុជានិងចិន ជាមួយសាលាទេសចរណ៍អន្តរជាតិ នៃទីក្រុងហៃណាន និងវិទ្យាស្ថានពហុបច្ចេកទេសទីក្រុងក្វាងចូវ ប្រទេសចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់លើទីតាំងការហ្វឹកហាត់ និងការអនុវត្តការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងបានជួបប្រជុំពិភាក្សាទៅលើការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូ ការផ្លាស់ប្តូរកម្មសិក្សារបស់យុវជន និងកិច្ចប្រតិបត្តិការនានាជាមួយវិទ្យាស្ថាន និងសាលាទាំងពីរខាងលើ ផងដែរ។
សូមបញ្ជាក់ផងដែរថា ការចុះទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននេះគឺអនុលោមទៅតាមស្មារតីនៃកិច្ចនៃ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍និងក្រុមហ៊ុន Wuhan Central Group ដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា។




















