សកម្មភាពនៃវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នៅសាកលវិទ្យាល័យធនធានមនុស្ស រាជធានីភ្នំពេញ ព្រមទាំងថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាខាសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប បានដំណើរការបង្រៀន និងរៀនយ៉ាងសកម្មដូចខាងក្រោម៖
១. ថ្នាក់ជាតិ៖ បានបញ្ចប់មុខវិជ្ជា «ប្រវត្តិសាស្ត្រខ្មែរ» ឧទ្ទេសនាមដោយ លោកបណ្ឌិត ឈឹម សុខជិន នាយករងវិទ្យាស្ថានជាតិទេសចរណ៍ និងបន្តសិក្សាមុខវិជ្ជា «វិធីសាស្ត្រដឹកនាំទេសចរណ៍» ឧទ្ទេសនាមដោយ ឯកឧត្តម ច្រឡឹង សុមេធា អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។
២. ថ្នាក់តំបន់ភ្នំពេញ៖ បានបញ្ចប់មុខវិជ្ជា «វិធីសាស្ត្រដឹកនាំទេសចរណ៍» ឧទ្ទេសនាមដោយ ឯកឧត្តម ច្រឡឹង សុមេធា អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងបន្តសិក្សាមុខវិជ្ជា «ទេវកថា» ឧទ្ទេសនាមដោយ លោកគ្រូ ថ្លាង សាឃឿន។
៣. ថ្នាក់តំបន់សៀមរាប៖ បានបញ្ចប់មុខវិជ្ជា «ចំណេះដឹងប្រវត្តិសាស្ត្រ» ឧទ្ទេសនាមដោយ លោកគ្រូ ឆាយ រតនា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា និងមុខវិជ្ជា «ការយល់ដឹងអំពីអាជ្ញាធរជាតិអប្សរា» ឧទ្ទេសនាមដោយ លោកគ្រូ ម៉ុក គន្ធី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងបន្តសិក្សាមុខវិជ្ជា «ការការពារ និងថែរក្សាធនធានធម្មជាតិនៅតំបន់ទេសចរណ៍» ឧទ្ទេសនាមដោយ លោកគ្រូ សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមុខវិជ្ជា «ចំណេះដឹងទូទៅស្តីពីសេដ្ឋកិច្ចទេសចរណ៍» ឧទ្ទេសនាមដោយ លោកគ្រូ នុត នរ័ក្ស នាយករងវិទ្យាស្ថានជាតិទេសចរណ៍។
ក្រោយបញ្ចប់ការសិក្សាលើមុខវិជ្ជានីមួយៗ និងដើម្បីធានាបាននូវគុណភាពនៃការអប់រំបណ្តុះបណ្តាល សាកលវិទ្យាល័យទទួលបន្ទុកបានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជាជូនសិក្ខាកាម ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព និងការយល់ដឹង ព្រមទាំងបូកបញ្ចូលពិន្ទុជាមួយនឹងពិន្ទុវត្តមានប្រចាំសប្តាហ៍។ ជារួម សិក្ខាកាមទាំងអស់បានចូលរួមសិក្សាយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានគោរពប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានបណ្តុះបណ្តាលបានយ៉ាងល្អប្រសើរ។
Highlights of the Tour Guide Training Programs in Phnom Penh and Siem Reap!
The training sessions for the 7th Cohort of National Tour Guides and the 21st Cohort of Regional Tour Guides (Phnom Penh and Surrounding Areas) at Human Resources University, Phnom Penh, along with the 28th Cohort of Regional Tour Guides (Siem Reap and Surrounding Areas) at Vanda Institute, Siem Reap Campus, have proceeded productively with the following progress:
1. National Tour Guide Program: Trainees successfully completed the module on "Khmer History," lectured by Dr. Chhim Sokchin, Deputy Director of the National Institute of Tourism, and have advanced to "Tour Guiding Methodology," instructed by H.E. Chrloeung Sometha, Deputy Director General of Tourism Industry Management.
2. Regional Tour Guide Program (Phnom Penh & Surrounding Areas): Trainees concluded the module on "Tour Guiding Methodology," delivered by H.E. Chrloeung Sometha, Deputy Director General of Tourism Industry Management, and commenced the module on "Mythology," conducted by Mr. Thlang Sakhoeun.
3. Regional Tour Guide Program (Siem Reap & Surrounding Areas): Trainees completed modules on "Historical Knowledge," presented by Mr. Chhay Ratana, Head of Office at the Department of Research, Training, and Dissemination of the APSARA National Authority, and "Understanding APSARA National Authority," lectured by Mr. Mok Kunthy, Deputy Director of the Department of Administration and Personnel of the APSARA National Authority. Furthermore, coursework continues with the modules on "Protection and Conservation of Natural Resources in Tourism Destinations," instructed by Mr. Sang Chanthou, Deputy Director of the Department of Tourism Professional Training, and "Fundamentals of Tourism Economics," presented by Mr. Nuth Norak, Deputy Director of the National Institute of Tourism.
Upon the conclusion of each instructional module and in upholding stringent academic quality standards, the host universities administered modular examinations to assess trainees' competencies and comprehension, which contribute toward continuous assessment alongside weekly attendance scores.
Overall, all trainees demonstrated commendable commitment, active academic participation, and strict adherence to institutional regulations throughout the sessions.
#ក្រសួងទេសចរណ៍ #វិជ្ជាជីវៈទេសចរណ៍ #មគ្គុទ្ទេសក៍ទេសចរណ៍ #រាជធានីភ្នំពេញ #ខេត្តសៀមរាប #MinistryOfTourismCambodia #TourismProfessional #TourGuideTraining #PhnomPenh #SiemReap





























