ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ចូលរួមក្នុងពិព័រណ៍ការងារជាតិ និងផលិតភាពការងារ ឆ្នាំ២០២៦!

2026-09-13 Facebook Sync
ក្រសួងទេសចរណ៍ចូលរួមក្នុងពិព័រណ៍ការងារជាតិ និងផលិតភាពការងារ ឆ្នាំ២០២៦!

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានចូលរួមតាំងបង្ហាញសមិទ្ធផលការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងពិព័រណ៍ការងារជាតិ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ក្រោមអធិបតីដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍បានរៀបចំស្តង់តាំងពិព័រណ៍ ដើម្បីផ្សព្វផ្សាយអំពី៖
- កម្មវិធី និងសមិទ្ធផលនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
- ឱកាសសិក្សា និងការអភិវឌ្ឍអាជីពក្នុងវិស័យទេសចរណ៍
- បណ្តាញការងារ និងព័ត៌មានអំពីសាលា/វិទ្យាស្ថានបណ្តុះបណ្តាលជំនាញទេសចរណ៍
- ឯកសារគតិយុត្ត និងយន្តការទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍
- សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» (Green Season)
- ការអភិវឌ្ឍ និងផ្សព្វផ្សាយទេសចរណ៍មូស្លីមនៅកម្ពុជា

ការចូលរួមនេះ គឺជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីឱកាសការងារ និងការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីលើកទឹកចិត្តយុវជន និងសាធារណជនឱ្យចាប់អារម្មណ៍លើការអភិវឌ្ឍជំនាញ និងអាជីពក្នុងវិស័យទេសចរណ៍ ព្រមទាំងរួមចំណែកលើកកម្ពស់ផលិតភាពការងារ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។

Ministry of Tourism Participates in the 2026 National Career and Productivity Fair

Phnom Penh: From 11 to 12 September 2026, the Ministry of Tourism participated in the 2026 National Career and Productivity Fair, showcasing its achievements, tourism vocational training programmes, and Cambodia’s tourism potential under the theme “Skills and Employment: Labour Productivity for Sustainable Economic Growth.” The event was presided over by H.E. Sok ChendaSophea, Deputy Prime Minister, representing Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.

As part of the event, the Ministry of Tourism established an exhibition booth to disseminate information on:

- Tourism vocational training programmes and key achievements;
- Educational opportunities and career development pathways in the tourism sector;
- Employment opportunities and information on tourism vocational training schools and institutes;
- Legal and regulatory frameworks and mechanisms for the recognition of qualifications and competencies of tourism professionals;
- Cambodia’s tourism potential and the “Visit Cambodia in the Green Season” campaign;
- The development and promotion of Muslim-friendly tourism in Cambodia.

The Ministry’s participation in the event provided an important platform to promote employment and educational opportunities in tourism vocational training, encouraging young people and the general public to pursue skills development and career opportunities in the tourism sector. It also contributed to enhancing labour productivity and advancing Cambodia’s tourism sector towards sustainable, inclusive, and equitable development.

#ក្រសួងទេសចរណ៍ #MinistryOfTourism #ពិព័រណ៍ការងារជាតិ #ផលិតភាពការងារ #ជំនាញនិងការងារ #ទេសចរណ៍កម្ពុជា #GreenSeason #TourismCambodia

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn