ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តង់ដាអាស៊ាន (ASEAN MRA-TP) ដល់អ្នកជំនាញទេសចរណ៍ នៅខេត្តកំពត!

2026-09-14 Facebook Sync
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តង់ដាអាស៊ាន (ASEAN MRA-TP) ដល់អ្នកជំនាញទេសចរណ៍ នៅខេត្តកំពត!

ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)» នៅ Kamsan Kampot Resort ខេត្តកំពត។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម មឿង គង្គា អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងជាតំណាងឯកឧត្តមអភិបាលខេត្តកំពត ព្រមទាំងមន្ត្រីរាជការក្រសួងទេសចរណ៍ តំណាងឧស្សាហកម្មទេសចរណ៍ មូលដ្ឋានអាជីវកម្មទេសចរណ៍ និងសិក្ខាកាម សរុបប្រមាណ ១០០រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពគ្រូបង្គោល និងអ្នកជំនាញដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាពស្របតាមស្តង់ដាអាស៊ាន ព្រមទាំងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា។

ថ្លែងក្នុងពិធីបើកវគ្គ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្តោតលើការពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានលើកកម្ពស់កិច្ចសហការរវាង រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យរដ្ឋ វិស័យឯកជន សមាគម និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។ក្នុងនោះសិក្ខាកាមចំនួន ៤០រូប ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ សុទ្ធសឹងជាអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ជាគ្រូបង្គោលប្រចាំអង្គការ សមាគម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលមានបទពិសោធការងារច្រើនឆ្នាំ ព្រមទាំងមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងកុំព្យូទ័របានយ៉ាងល្អ។
តាមរយៈការបណ្តុះបណ្តាលនេះ ក្រសួងទេសចរណ៍រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ អាចយកទៅអនុវត្តក្នុងការបណ្តុះបណ្តាលបន្ត និងរួមចំណែកលើកកម្ពស់ស្តង់ដាសេវាកម្មទេសចរណ៍ ក៏ដូចជាគុណភាពធនធានមនុស្សទេសចរណ៍កម្ពុជា ឱ្យកាន់តែមានសមត្ថភាព និងប្រកួតប្រជែងបានក្នុងក្របខណ្ឌអាស៊ាន។
ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ គឺជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងការប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

Ministry of Tourism Launches ASEAN MRA-TP National Trainer Training Course for Tourism Professionals in Kampot

Kampot Province: On the morning of 9 September 2026, with the high permission of H.E. Hout Hak, Minister of Tourism, H.E. Vann Serey Roth, Under Secretary of State of the Ministry of Tourism, presided over the opening ceremony of the “National Trainer Training Course on Hotel Services in accordance with the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP)” at Kamsan Kampot Resort, Kampot Province.

The opening ceremony was attended by H.E. Moeung Kangka, Deputy Governor of Kampot Province and representative of the Governor of Kampot Province, together with officials from the Ministry of Tourism, representatives of the tourism industry, tourism businesses, and approximately 100 participants.

The training course aims to strengthen the capacity of national trainers and tourism professionals currently working in the tourism sector by equipping them with knowledge, skills, and competencies aligned with ASEAN standards, while further enhancing the quality of tourism vocational education and training in Cambodia.

In her opening remarks, H.E. the Under Secretary of State emphasized that, under the high leadership of H.E. Hout Hak, Minister of Tourism, the Ministry of Tourism has placed strong emphasis on human resource development and tourism vocational skills training. Particular attention has been given to strengthening the competencies of tourism professionals so that they can effectively respond to labour market demands and the evolving needs of the tourism industry at both regional and international levels.

In this regard, the Ministry of Tourism has also promoted cooperation among national and sub-national administrations, the public and private sectors, professional associations, and relevant development partners to jointly develop a highly qualified tourism workforce and create a conducive environment for the sustainable development of Cambodia’s tourism sector.

A total of 40 trainees are participating in the training course. They are tourism professionals currently working in the sector, including trainers from organizations, associations, and tourism vocational training institutions. The participants possess several years of professional experience and demonstrate good proficiency in English and computer skills.

Through this training, the Ministry of Tourism expects participants to acquire new knowledge and practical competencies that can be applied to subsequent training programmes and contribute to improving tourism service standards and the quality of Cambodia’s tourism human resources, thereby enhancing their professional capabilities and competitiveness within the ASEAN framework.

Professional skills development is a fundamental pillar for enhancing service quality and strengthening the competitiveness of Cambodia’s tourism sector.

#ក្រសួងទេសចរណ៍ #MinistryOfTourism #ASEANMRA #TourismProfessionals #TourismTraining #CambodiaTourism #Kampot

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn