រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងទទួលបានការណែនាំបន្ថែមពី លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីជំនាញចំនួន ៩ រូប នៃនាយកដ្ឋាន បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការរដ្ឋបាល៖ ការសរសេរកំណត់ហេតុ និងរបាយការណ៍» នៅសាលាភូមិន្ទរដ្ឋបាល។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាមន្ត្រីរាជការនៃទីស្តីការក្រសួងទេសចរណ៍ចូលរួមសរុបជាង ២៦០ រូប។ វគ្គសិក្សាប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ស្មើនឹង ១៥ ម៉ោង ដោយផ្តោតលើមូលដ្ឋានគ្រឹះ និងបច្ចេកទេសសំខាន់ៗនៃកិច្ចការរដ្ឋបាល ជាពិសេសការរៀបចំ ការសរសេរ និងការកត់ត្រាកំណត់ហេតុ ព្រមទាំងការចងក្រងរបាយការណ៍ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានលំដាប់លំដោយ និងស្របតាមបទដ្ឋានរដ្ឋបាលសាធារណៈ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះទទួលបានកិត្តិយសពីវាគ្មិនជំនាញក្នុងការចែករំលែកបទពិសោធន៍ រួមមាន៖
១. ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លើប្រធានបទ «ការតាក់តែងលិខិតស្នាមក្នុងរដ្ឋបាលសាធារណៈ លិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត»
២. លោកបណ្ឌិត ថោង សុខាំភូ ជំនួយការ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា លើប្រធានបទ «របៀបសរសេររបាយការណ៍ និងកំណត់ហេតុ»។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីរាជការលើកិច្ចការរដ្ឋបាល ជាពិសេសការតាក់តែងលិខិតរដ្ឋបាល ការសរសេរកំណត់ហេតុ និងការរៀបចំរបាយការណ៍។
២. បង្កើនជំនាញក្នុងការរៀបចំ និងតាក់តែងឯកសាររដ្ឋបាលឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានលំដាប់លំដោយ ស្របតាមគោលការណ៍ និងបទដ្ឋានរដ្ឋបាលសាធារណៈ។
៣. លើកកម្ពស់សមត្ថភាពក្នុងការកត់ត្រា ប្រមូល វិភាគ និងសង្ខេបព័ត៌មានគន្លឹះពីអង្គប្រជុំ សកម្មភាព និងលទ្ធផលការងារ ដើម្បីរៀបចំជាកំណត់ហេតុ និងរបាយការណ៍ប្រកបដោយគុណភាពខ្ពស់។
៤. ផ្ទេរចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ ដើម្បីឱ្យមន្ត្រីអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញការងារប្រចាំថ្ងៃ។
៥. រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល និងគុណភាពនៃការរាយការណ៍ ដើម្បីគាំទ្រដល់បេសកកម្មរបស់ក្រសួងទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់នឹងត្រូវចូលរួមការប្រឡងវាស់វែងសមត្ថភាព ដើម្បីវាយតម្លៃកម្រិតចំណេះដឹង និងជំនាញដែលទទួលបាន ព្រមទាំងសមត្ថភាពក្នុងការអនុវត្តជាក់ស្តែងក្នុងបរិបទការងារ។
សម្រាប់មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការពង្រឹងសមត្ថភាពលើការសរសេរកំណត់ហេតុ និងរបាយការណ៍ គឺជាកត្តាលីករយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការរៀបចំឯកសារ ការរាយការណ៍លទ្ធផលនៃសកម្មភាពបណ្តុះបណ្តាល ការតាមដាន និងវាយតម្លៃកម្មវិធី ព្រមទាំងការផ្សព្វផ្សាយលទ្ធផលការងារឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងវិជ្ជាជីវៈខ្ពស់។
Capacity Building for Ministry of Tourism Officials on Minute-Taking and Report Writing through the Training Course on "Administrative Affairs: Minute-Taking and Report Writing"!
Phnom Penh: With the high authorization of H.E. Huot Hak, Minister of Tourism, and under the strategic guidance of Dr. Chhoub Ratana, Director of the Department of Tourism Professional Training, nine specialized officials from the Department participated in a training course titled "Administrative Affairs: Minute-Taking and Report Writing," held at the Royal School of Administration from September 28 to 30, 2026.
Attended by over 260 civil servants from the Ministry of Tourism, this comprehensive 3-day (15-hour) program covered foundational principles and specialized methodologies in public administration. Key focus areas included the drafting, structuring, and documentation of formal minutes, as well as the formulation of coherent, precise, and standardized official administrative reports.
The training sessions were delivered by distinguished guest lecturers:
1. H.E. Sor Samedy, Secretary of State, Ministry of Civil Service, on "Drafting Administrative Documentation, Official Correspondence, and Legal Normative Instruments in Public Administration".
2. Dr. Thong Sokhamphou, Assistant to H.E. Ay Khorn, Vice Chairman of the Commission on Legislation and Justice of the Senate, on "Methodologies for Effective Report Writing and Minute-Taking".
The primary objectives of this training program were to:
1. Strengthen civil servants' foundational knowledge and technical competency in administrative affairs, particularly in drafting official correspondence, meeting minutes, and administrative reports.
2. Enhance analytical and technical skills in preparing structured, precise, and professional administrative documentation that strictly adheres to public administration standards and legal principles.
3. Foster competency in recording, synthesizing, and analyzing critical information from official proceedings, operational activities, and performance outcomes to produce high-quality documentation.
4. Impart practical expertise and best practices from senior practitioners, enabling officials to translate learned concepts into daily administrative workflows.
5. Elevate organizational productivity, governance, and institutional reporting standards to advance the mission and operational efficacy of the Ministry of Tourism.
Following the conclusion of the training course, all participants will undergo a formal competency assessment to evaluate their acquired knowledge, technical proficiency, and practical aptitude in applying administrative standards to operational duties.
For the officials of the Department of Tourism Professional Training, mastering official minute-taking and report writing is pivotal to institutional capability. It directly enhances their ability to streamline documentation, report on tourism capacity-building initiatives, facilitate project monitoring and evaluation (M&E), and disseminate programmatic outcomes with heightened efficiency and professionalism.
#ក្រសួងទេសចរណ៍ #នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ #សាលាភូមិន្ទរដ្ឋបាល #ការងាររដ្ឋបាល #អភិវឌ្ឍន៍ធនធានមនុស្ស #MinistryOfTourism #TourismProfessionalTraining #RoyalSchoolOfAdministration #CapacityBuilding #PublicAdministration #CambodiaTourism














































