វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ កំពុងដំណើរការបង្រៀន និងរៀនយ៉ាងសកម្ម រួមមាន៖ ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នៅសាកលវិទ្យាល័យធនធានមនុស្ស (រាជធានីភ្នំពេញ) ព្រមទាំងថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាខាសាកលវិទ្យាល័យវ៉ាន់ដា (ខេត្តសៀមរាប)។
ក្នុងនោះ សិក្ខាកាមបានបញ្ចប់មុខវិជ្ជាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. ថ្នាក់ជាតិ៖ បានបញ្ចប់មុខវិជ្ជា «ទេវកថា» ឧទ្ទេសនាមដោយ លោកគ្រូ ថ្លាង សាឃឿន។
២. ថ្នាក់តំបន់ភ្នំពេញ៖ បានបញ្ចប់មុខវិជ្ជា «និន្នាការទេសចរណ៍ជាតិ និងអន្តរជាតិ» ឧទ្ទេសនាមដោយ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។
៣. ថ្នាក់តំបន់សៀមរាប៖ បានបញ្ចប់មុខវិជ្ជា «និន្នាការទេសចរណ៍ជាតិ និងអន្តរជាតិ» ឧទ្ទេសនាមដោយ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។
ក្រោយបញ្ចប់ការសិក្សាលើមុខវិជ្ជានីមួយៗ និងដើម្បីធានាបាននូវគុណភាពនៃការអប់រំបណ្តុះបណ្តាល សាកលវិទ្យាល័យសហការបានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជាជូនសិក្ខាកាម ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព និងការយល់ដឹង ព្រមទាំងបូកបញ្ចូលពិន្ទុជាមួយនឹងពិន្ទុវត្តមានប្រចាំសប្តាហ៍ផងដែរ។
Tour Guide Training Activities in Phnom Penh and Siem Reap Province!
Active teaching and learning sessions are underway for the Tour Guide Training Programs, comprising the 7th National Tour Guide cohort and the 21st Regional Tour Guide cohort for Phnom Penh and Surrounding Areas at the Human Resources University (Phnom Penh), alongside the 28th Regional Tour Guide cohort for Siem Reap and Surrounding Areas at the Vanda Institute Siem Reap Branch.
The trainees have recently completed the following modules:
1. National Level: Completed the "Mythology" module, lectured by Mr. Thlang Sakhoeun.
2. Phnom Penh Regional Level: Completed the "National and International Tourism Trends" module, delivered by Mr. Chek Kearun, Deputy Director of the Department of Tourism Professional Training.
3. Siem Reap Regional Level: Completed the "National and International Tourism Trends" module, delivered by Mr. Sang Chanthou, Deputy Director of the Department of Tourism Professional Training.
To uphold academic excellence and ensure pedagogical standards upon the conclusion of each module, the host institutions conducted end-of-course assessments to evaluate the trainees' competencies and comprehension, which are aggregated with their weekly attendance scores.
#វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ #វិជ្ជាជីវៈទេសចរណ៍ #ភ្នំពេញ #សៀមរាប #ក្រសួងទេសចរណ៍ #TourGuideTraining #TourismProfessional #TourismEducation #PhnomPenh #SiemReap










