ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានរៀបចំពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ា និងសុខុមាលភាព ជូនដល់ម្ចាស់អាជីវកម្ម និងអ្នកជំនាញដែលកំពុងបម្រើការងារក្នុងវិស័យនេះ ក្រោមការដឹកនាំរបស់ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។
សិក្ខាសាលារយៈពេល ៣ថ្ងៃនេះ (ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦) មានសិក្ខាកាមចូលរួមសរុបចំនួន ១០០នាក់ ក្នុងនោះរួមមានជនមានពិការភាពចំនួន ៦នាក់ផងដែរ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចែករំលែកចំណេះដឹងថ្មីៗ តាមរយៈការរួមបញ្ចូលគ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយមានការបណ្តុះបណ្តាលផ្ទាល់ពីវាគ្មិនជំនាញ ដែលមានបទពិសោធច្រើនឆ្នាំក្នុងវិស័យបដិសណ្ឋារកិច្ច ក៏ដូចជាវិជ្ជាជីវៈស្ប៉ា និងសុខុមាលភាព។
Ministry of Tourism Hosts Capacity Building Workshop for Spa and Wellness Professionals in Siem Reap!
Siem Reap: On the morning of October 5, 2026, the Ministry of Tourism officially opened a capacity-building workshop for spa and wellness professionals, engaging local business operators and practitioners across the sector. The opening ceremony was presided over by Mr. Sang Chanthou, Deputy Director of the Department of Tourism Professional Training Department.
Running for three days, from October 5 to 7, 2026, the workshop gathers 100 participants, including 6 visually impaired individuals. The program focuses on upgrading skills and imparting modern industry knowledge by combining theoretical concepts with hands-on practice, facilitated by experienced hospitality, spa, and wellness experts.
#ក្រសួងទេសចរណ៍ #បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ #ស្ប៉ានិងសុខុមាលភាព #សៀមរាប #MinistryOfTourism #TourismVocationalTraining #SpaAndWellness #SiemReap
















