ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme - SDP) នៃអង្គការ Swisscontact បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ចកម្ពុជាបៃតង (Green HoKa)» ជូនដល់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ សរុបចំនួន ២៥ នាក់ (ស្រ្តី ១៥ នាក់) នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការលើកកម្ពស់ការយល់ដឹង ការគាំទ្រកិច្ចខិតខំប្រឹងប្រែង និងការជំរុញការប្រកួតប្រជែងលើការអនុវត្តគោលការណ៍ «កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ (3Rs)» ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ មាតិកាស្នូលនៃវគ្គបណ្តុះបណ្តាលរួមមានម៉ូឌុលសំខាន់ៗដូចខាងក្រោម៖
១. គំនិតផ្តួចផ្តើមហូកាបៃតង និងគោលការណ៍ 3Rs
២. ការកាត់បន្ថយ (Reduce)
៣. ការប្រើប្រាស់ឡើងវិញ (Reuse)
៤. ការកែច្នៃឡើងវិញ (Recycle)
៥. បទប្បញ្ញត្តិនៃចលនាប្រឡងប្រណាំង
៦. ក្របខ័ណ្ឌអនុវត្ត
The Battambang Provincial Department of Tourism, in collaboration with Swisscontact's Skills Development Programme (SDP), successfully concluded the "Green Hospitality Kampuchea (Green HoKa)" training course!
Battambang Province: From October 1 to 2, 2026, the Battambang Provincial Department of Tourism, in strategic cooperation with the Skills Development Programme (SDP) implemented by Swisscontact, conducted a specialized training course on "Green Hospitality Kampuchea (Green HoKa)." The workshop brought together 25 hospitality professionals, including business owners, managers, and operational staff (15 of whom were female), convened at the Battambang Provincial Department of Tourism.
This capacity-building initiative aimed to bolster sustainable practices, incentivize environmental stewardship, and foster competitiveness through the implementation of the 3Rs framework—Reduce, Reuse, and Recycle—within the local hospitality and tourism sector. Key training modules included:
1. Green HoKa Initiative and the 3Rs Principle
2. Waste Reduction Strategies (Reduce)
3. Resource Reusability (Reuse)
4. Materials Recycling (Recycle)
5. Competition Guidelines and Assessment Criteria
6. Operational and Implementation Framework
#មន្ទីរទេសចរណ៍ខេត្តបាត់ដំបង #ហូកាបៃតង #Swisscontact #SDP #ទេសចរណ៍បៃតង #BattambangTourism #GreenHoKa #Swisscontact #SkillsDevelopmentProgramme #SustainableTourism











