ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការ ស្វ៊ីសខន់ថាក់ (Swisscontact) រៀបចំសិក្ខាសាលាបច្ចេកទេសពិគ្រោះយោបល់ និងតម្រង់ទិស ដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង) និងជ្រើសរើសបេក្ខភាពសហគ្រាសចូលរួមប្រឡងប្រណាំងពានរង្វាន់ «សហគ្រាសហូកាបៃតង» អមដោយពិធីប្រគល់វិញ្ញាបនបត្រ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត ក្រោមអធិបតីភាព លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មបដិសណ្ឋារកិច្ច និងទេសចរណ៍ សរុបចំនួន ៤៨ រូប (ស្រ្តី ២២ រូប)។
សិក្ខាសាលាខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងៗដូចខាងក្រោម៖
១. ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចកម្ពុជាបៃតង (Green HoKa)។
២. បំផុសស្មារតីអ្នកគ្រប់គ្រង និងម្ចាស់សហគ្រាសឱ្យចូលរួមអនុវត្តគោលការណ៍ 3Rs (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) ព្រមទាំងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល។
៣. លើកទឹកចិត្តសហគ្រាសបដិសណ្ឋារកិច្ចក្នុងខេត្ត ឱ្យដាក់ពាក្យចូលរួមប្រឡងប្រណាំងដណ្តើមពានរង្វាន់ «សហគ្រាសហូកាបៃតង»។
Stung Treng Provincial Department of Tourism Hosts a Technical Consultative and Orientation Workshop for Trainee Selection Under the Green HoKa Hospitality Training Program!
Stung Treng Province: On the afternoon of October 30, 2026, the Stung Treng Provincial Department of Tourism, in strategic collaboration with the Skills Development Programme (SDP) implemented by Swisscontact, convened a technical consultative and orientation workshop. The session aimed to select trainees for the upcoming "Green HoKa" Hospitality Training Program, screen enterprise applicants for the prestigious "Green HoKa Enterprise Award," and conduct an official certificate presentation ceremony.
The workshop took place at the conference hall of the Provincial Department of Tourism, presided over by Mr. Un Porsoeun, Director of the Stung Treng Provincial Department of Tourism. The event convened 48 key stakeholders, owners, and managers representing local hospitality and tourism businesses (including 22 women).
The workshop centered on three primary objectives:
1. To select qualified trainees for participation in the Green HoKa Hospitality Training Program.
2. To cultivate awareness among enterprise owners and managers regarding the adoption of 3R principles (Reduce, Reuse, Recycle) and digital transformation strategies aligned with global sustainable tourism trends.
3. To encourage local hospitality enterprises across the province to apply and compete for the official Green HoKa Enterprise Award.
#មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង #ហូកាបៃតង #ស្វ៊ីសខន់ថាក់ #ទេសចរណ៍បៃតង #អភិវឌ្ឍន៍ជំនាញទេសចរណ៍ #StungTrengTourism #GreenHoKa #Swisscontact #SkillsDevelopmentProgramme #SustainableHospitality





















