ព័ត៌មាន និងការប្រកាស

មន្ទីរទេសចរណ៍ខេត្តរតនគិរី រៀបចំសិក្ខាសាលាបច្ចេកទេស ពិគ្រោះយោបល់ និងតម្រង់ទិស ដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចកម្ពុជាបៃតង»!

2026-11-03 Facebook Sync
មន្ទីរទេសចរណ៍ខេត្តរតនគិរី រៀបចំសិក្ខាសាលាបច្ចេកទេស ពិគ្រោះយោបល់ និងតម្រង់ទិស ដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចកម្ពុជាបៃតង»!

ខេត្តរតនគិរី៖ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តរតនគិរី សហការជាមួយអង្គការ ស្វ៊ីសខន់ថាក់ (Swisscontact) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិស ដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង)» ព្រមទាំងជ្រើសរើសបេក្ខភាពសហគ្រាសចូលរួមប្រឡងប្រណាំងពានរង្វាន់ «សហគ្រាសហូកាបៃតង»។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក នាង សំអាត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត ដោយមានការចូលរួមពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកស្រី គង់ នីវ៉ា មន្ត្រីសម្របសម្រួលអង្គការ ស្វ៊ីសខន់ថាក់ ប្រចាំខេត្តរតនគិរី និងមណ្ឌលគិរី លោក កៃ សុវិន អភិបាលរងក្រុងបានលុង និងលោកស្រី សួន សុវណ្ណរី អនុប្រធានមន្ទីរបរិស្ថានខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការនៃមន្ទីរទេសចរណ៍ ព្រមទាំងម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងសហគ្រាសក្នុងវិស័យទេសចរណ៍ជាច្រើនរូប សរុបចំនួន ៦០ នាក់។

សិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិសស្តីពី «បដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង)» នាឱកាសនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តបដិសណ្ឋារកិច្ចដែលយកចិត្តទុកដាក់ខ្ពស់លើការការពារបរិស្ថាន និងនិរន្តរភាព តាមរយៈការលើកកម្ពស់គោលការណ៍អេកូឡូស៊ី កាត់បន្ថយការបំពុលបរិយាកាសឱ្យបានជាអតិបរមា ព្រមទាំងពង្រឹងការគ្រប់គ្រងសំណល់រឹង-រាវ និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។

Ratanakiri Provincial Department of Tourism Organizes a Technical Consultation and Orientation Workshop for the Green HoKa Training Program!

Ratanakiri Province: On the afternoon of November 2, 2026, the Ratanakiri Provincial Department of Tourism, in collaboration with Swisscontact, convened a technical consultation and orientation workshop. The workshop aimed to select eligible trainees for the "Green Hospitality Training Program (Green HoKa)" and nominate prospective enterprises for the "Green HoKa Enterprise Award."

The ceremony was presided over by Mr. Neang Sam At, Deputy Provincial Governor, representing H.E. Nhem Sam Oeun, Governor of the Board of Governors of Ratanakiri Province, held at the provincial Department of Tourism meeting hall. Notable attendees included Mr. Nget Pithou, Director of the Provincial Department of Tourism; Ms. Kong Niva, Swisscontact Field Coordinator for Ratanakiri and Mondulkiri Provinces; Mr. Kai Sovin, Deputy Governor of Banlung Municipality; and Ms. Suon Sovanry, Deputy Director of the Provincial Department of Environment.

The event gathered approximately 60 participants, comprising representatives from relevant sub-national line departments and institutions, civil servants from the Department of Tourism, and prominent private-sector stakeholders, including proprietors and operators of local guesthouses, hotels, restaurants, food stalls, and tourism enterprises.

This consultative and orientation workshop on the Green Hospitality Framework (Green HoKa) emphasizes the operationalization of sustainable and environmentally conscious hospitality practices. It focuses on mainstreaming environmental stewardship, minimizing carbon and atmospheric pollution, and optimizing waste management—both solid and liquid effluents—as well as energy conservation throughout the hospitality value chain.

#មន្ទីរទេសចរណ៍ខេត្តរតនគិរី #ហូកាបៃតង #ស្វ៊ីសខន់ថាក់ #ទេសចរណ៍និរន្តរភាព #បដិសណ្ឋារកិច្ចកម្ពុជា #RatanakiriTourism #GreenHoKa #Swisscontact #SustainableTourism #HospitalityCambodia

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn