ខេត្តឧត្តរមានជ័យ៖ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិសស្តីពី «ហូកាបៃតង» ដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចកម្ពុជាបៃតង» និងជ្រើសរើសបេក្ខភាពសហគ្រាសចូលរួមប្រឡងប្រណាំងពានរង្វាន់សហគ្រាសបៃតង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការមន្ទីរទេសចរណ៍ខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធនានា គ្រូបង្គោលហូកា (HoKa) សិស្ស-និស្សិត និងប្រតិបត្តិករទេសចរណ៍ សរុបចំនួន ៦០ នាក់ (ស្រី ៣៩ នាក់)។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់អាជីវករជុំវិញខេត្តក្នុងការចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមបៃតង ព្រមទាំងពង្រឹងសមត្ថភាពបុគ្គលិក និងអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ឱ្យទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ កាត់បន្ថយការចំណាយលើថាមពល និងទឹក ព្រមទាំងការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាពតាមរយៈការអនុវត្តបច្ចេកទេសវៃឆ្លាត។
លើសពីនេះ កម្មវិធីនេះក៏មានគោលដៅជំរុញឱ្យអាជីវកម្មទេសចរណ៍អនុលោមតាមស្តង់ដាបៃតងអាស៊ាន (ASEAN Green Standard) និងត្រៀមលក្ខណៈសម្បត្តិដណ្តើមពានរង្វាន់សម្តេចតេជោសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។
Oddar Meanchey Provincial Department of Tourism Organizes a Technical Consultation and Orientation Workshop to Select Trainees for the "Green Hospitality Cambodia" Training Program!
Oddar Meanchey Province: On November 2, 2026, the Oddar Meanchey Provincial Department of Tourism, in strategic collaboration with the Skills Development Programme (SDP) implemented by Swisscontact, convened a technical consultation and orientation workshop on the "Green HoKa" initiative. The workshop was organized to screen and recruit candidates for the "Green Hospitality Cambodia" capacity-building program, as well as to identify eligible hospitality enterprises to compete for the prestigious Green Enterprise Award.
The event took place at the conference hall of the Provincial Department of Mines and Energy under the distinguished presidency of His Excellency Kong Kannarith, Deputy Governor of Oddar Meanchey Province, with 60 participants in attendance (including 39 women), representing provincial department officials, relevant line agencies, HoKa master trainers, students, and local tourism and hospitality operators.
The workshop aimed to incentivize and support provincial tourism stakeholders in adopting eco-friendly operations, while simultaneously advancing the technical capabilities of industry managers and frontline professionals. It focused on instilling best practices in natural resource conservation, optimizing energy and water consumption, and deploying innovative waste management strategies through smart, sustainable methodologies.
Furthermore, the initiative seeks to align local enterprises with the ASEAN Green Hotel Standards and prepare them to qualify for the prestigious Samdech Techo Prime Minister Eco-Business Award in Tourism, driving long-term environmental sustainability and economic resilience across the province.
#មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ #ហូកាបៃតង #បដិសណ្ឋារកិច្ចកម្ពុជាបៃតង #ទេសចរណ៍និរន្តរភាព #ស្វីសខន់ថាក់ #OddarMeancheyTourism #GreenHospitality #GreenHoKa #Swisscontact #SustainableTourism #SkillsDevelopmentProgramme













