ខេត្តកោះកុង៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តកោះកុង ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ចកម្ពុជាបៃតង (Green HoKa)» ជូនដល់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច សរុបចំនួន ២៣ រូប (ស្រ្តី ១៥ រូប) នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកោះកុង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង បណ្តុះស្មារតីទទួលខុសត្រូវ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង ព្រមទាំងជំរុញការប្រកួតប្រជែងក្នុងការអនុវត្តគោលការណ៍ «កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ (3Rs)» ប្រកបដោយប្រសិទ្ធភាព និងចីរភាពក្នុងវិស័យទេសចរណ៍។
ខ្លឹមសារនៃម៉ូឌុលបណ្តុះបណ្តាលសំខាន់ៗ រួមមាន៖
១. គំនិតផ្តួចផ្តើមហូកាបៃតង និងគោលការណ៍ 3Rs (Green HoKa Initiatives & 3Rs Concept)
២. ការកាត់បន្ថយ (Reduce)
៣. ការប្រើប្រាស់ឡើងវិញ (Reuse)
៤. ការកែច្នៃឡើងវិញ (Recycle)
៥. បទបញ្ញត្តិ និងលក្ខខណ្ឌនៃការប្រឡងប្រណាំង (Competition Rules & Regulations)
៦. ក្របខ័ណ្ឌ និងយន្តការនៃការអនុវត្ត (Implementation Framework)
Koh Kong Provincial Department of Tourism, in Collaboration with Swisscontact's Skills Development Programme, Conducts "Green HoKa" Hospitality Training!
Koh Kong Province: From November 3 to 4, 2026, the Koh Kong Provincial Department of Tourism, in partnership with the Skills Development Programme (SDP) of Swisscontact, organized a specialized training workshop on "Green Hospitality Training (Green HoKa)." The session engaged 23 tourism and hospitality professionals—including business owners, managerial personnel, and front-line staff, of whom 15 were women—at the Koh Kong Provincial Department of Tourism.
This capacity-building initiative aims to foster environmental stewardship, enhance operational efficiency, and incentivize sustainable competitiveness across the hospitality sector through the active implementation of the Reduce, Reuse, and Recycle (3Rs) framework.
The core training modules encompassed:
1. Green HoKa Initiatives & the 3Rs Principle
2. Source Reduction Strategies (Reduce)
3. Resource Reutilization Practices (Reuse)
4. Waste Repurposing & Recycling (Recycle)
5. Clean Business Competition Guidelines & Regulations
6. Operational Implementation Framework
#មន្ទីរទេសចរណ៍ខេត្តកោះកុង #ហូកា #បដិសណ្ឋារកិច្ចបៃតង #ស្វីសខនថាក់ #ទេសចរណ៍កម្ពុជា #KohKongTourism #GreenHoKa #Swisscontact #SkillsDevelopmentProgramme #SustainableTourism



































