ខេត្តព្រះវិហារ៖ នាថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) បានរៀបចំវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង) ដោយមានសិក្ខាកាមចូលរួមជាម្ចាស់ អ្នកគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកបម្រើការងារតាមអាជីវកម្មសេវាកម្មទេសចរណ៍ សរុបចំនួន ២៣ នាក់ (ស្រី ១៦ នាក់)។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ដោយផ្តោតលើមេរៀនសំខាន់ៗចំនួន ៦ រួមមាន៖ ១. គំនិតផ្តួចផ្តើមហូកាបៃតង និងគោលការណ៍ 3Rs
២. ការកាត់បន្ថយ (Reduce)
៣. ការប្រើប្រាស់ឡើងវិញ (Reuse)
៤. ការកែច្នៃឡើងវិញ (Recycle)
៥. បទបញ្ញត្តិនៃចលនាប្រឡងប្រណាំង
៦. ក្របខ័ណ្ឌអនុវត្ត
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍នានាអាចដាក់ពាក្យចូលរួមប្រកួតប្រជែងពានរង្វាន់ហូកាបៃតង រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
The Preah Vihear Provincial Department of Tourism, in Collaboration with the Skills Development Programme (SDP) of Swisscontact, Successfully Concludes the "Green HoKa" Hospitality Training Course!
Preah Vihear Province: From November 2 to 3, 2026, the Preah Vihear Provincial Department of Tourism, in partnership with the Skills Development Programme (SDP) implemented by Swisscontact, conducted the "Green HoKa" (Hospitality Kampuchea) Training Course. The workshop convened a total of 23 participants (including 16 female professionals), comprising business owners, managers, and frontline hospitality and tourism personnel.
Hosted at the Preah Vihear Provincial Department of Tourism, the training curriculum encompassed six key operational modules:
1. Green HoKa Initiative and the 3Rs Principles
2. Waste Reduction
3. Reusability Strategies
4. Recycling Practices
5. Contest Regulations and Assessment Guidelines
6. Implementation Framework
Following the completion of this capacity-building program, eligible tourism and hospitality establishments are invited to submit their applications for the Green HoKa Award through November 13, 2026.
#មន្ទីរទេសចរណ៍ខេត្តព្រះវិហារ #ហូកាបៃតង #ស្វីសខន់ថាក់ #ទេសចរណ៍បៃតង #អភិវឌ្ឍន៍ជំនាញទេសចរណ៍ #PreahVihearTourism #GreenHoKa #Swisscontact #SustainableHospitality #SkillsDevelopmentProgramme


























