ព័ត៌មាន និងការប្រកាស

សេចក្តីជូនដំណឹងស្តីពី «ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង)»!

2026-11-05 Facebook Sync
សេចក្តីជូនដំណឹងស្តីពី «ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង)»!

ក្រសួងទេសចរណ៍ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការ Swisscontact បានរៀបចំចលនាប្រឡងប្រណាំង «ហូកាបៃតង» ឡើង ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ការទទួលស្គាល់ដល់ប្រតិបត្តិករទេសចរណ៍ ដែលបានអនុវត្តគោលការណ៍ 3Rs (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ) ប្រកបដោយប្រសិទ្ធភាពក្នុងវិស័យបដិសណ្ឋារកិច្ច។

📍 គោលដៅ និងលក្ខខណ្ឌបេក្ខភាពចូលរួម៖
* ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មក្នុងវិស័យទេសចរណ៍ (ហាងកាហ្វេ ភោជនីយដ្ឋាន/អាហារដ្ឋាន និងសេវាកម្មស្នាក់នៅទេសចរណ៍)
* អាជីវកម្មដែលមានទីតាំងស្ថិតក្នុងខេត្តគោលដៅទាំង ១២ រួមមាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ឆ្នាំង និងកោះកុង
🏆 ជ័យលាភី និងអត្ថប្រយោជន៍ (សរុប ៥២ រង្វាន់)៖
* 🥇 ជ័យលាភីកម្រិត «មាស» (១៦ រង្វាន់)៖ ប្រាក់រង្វាន់ ៤,៨០០,០០០ រៀល (~១,២០០ ដុល្លារអាមេរិក) អមដោយស្លាកសញ្ញាជ័យលាភីកិត្តិយស និងវិញ្ញាបនបត្រ
* 🥈 ជ័យលាភីកម្រិត «ប្រាក់» (១២ រង្វាន់)៖ ប្រាក់រង្វាន់ ៣,២០០,០០០ រៀល (~៨០០ ដុល្លារអាមេរិក) អមដោយស្លាកសញ្ញាជ័យលាភីកិត្តិយស និងវិញ្ញាបនបត្រ
* 🥉 ជ័យលាភីកម្រិត «សំរឹទ្ធ» (២៤ រង្វាន់)៖ ប្រាក់រង្វាន់ ២,៤០០,០០០ រៀល (~៦០០ ដុល្លារអាមេរិក) អមដោយស្លាកសញ្ញាជ័យលាភីកិត្តិយស និងវិញ្ញាបនបត្រ
📊 លក្ខណវិនិច្ឆ័យនៃការវាយតម្លៃ៖
* ៩០% វាយតម្លៃដោយក្រុមការងារបច្ចេកទេសជំនាញ (ផ្តោតសំខាន់លើការអនុវត្តគោលការណ៍កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការគ្រប់គ្រងបរិស្ថាន)
* ១០% វាយតម្លៃតាមរយៈការបោះឆ្នោត និងមតិកែលម្អលើប្រព័ន្ធអនឡាញពីអតិថិជន

🗓 កាលបរិច្ឆេទសំខាន់ៗ៖
* ឈប់ទទួលពាក្យ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ប្រកាសលទ្ធផល៖ សប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២៦
* ពិធីប្រគល់ពានរង្វាន់៖ ចុងខែធ្នូ ឆ្នាំ២០២៦

📝 ឯកសារតម្រូវ និងនីតិវិធីនៃការដាក់ពាក្យ៖
* ពាក្យសុំចូលរួមប្រឡងប្រណាំង (អាចទាញយកតាមរយៈ QR Code លើខ្នងសេចក្តីប្រកាស ឬទាក់ទងផ្ទាល់នៅមន្ទីរទេសចរណ៍ខេត្តទាំង ១២)
* អាជ្ញាបណ្ណទេសចរណ៍/អាជីវកម្ម (មានសុពលភាព)
* រូបថតសកម្មភាពអាជីវកម្ម (អតិបរមា ៤ សន្លឹក ទំហំមិនលើសពី 1MB ក្នុងមួយសន្លឹក) និងតំណភ្ជាប់ទីតាំង Google Maps
* លិខិតបញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាល «ហូកា» (HoKa) ឬ «ហូកាបៃតង» ព្រមទាំងឯកសារគាំទ្រការអនុវត្តគោលការណ៍បៃតង
* ទីកន្លែងទទួលពាក្យ៖ មន្ទីរទេសចរណ៍នៃខេត្តគោលដៅទាំង ១២

📞 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៧ ៨០៤ ៣៥៣៥

Official Announcement: The "Cambodia Green Hospitality Competition (HoKa Green)"!

The Ministry of Tourism, in collaboration with the Skills Development Programme (SDP) implemented by Swisscontact, is pleased to announce the launch of the "HoKa Green" Hospitality Competition. This initiative is designed to recognize and incentivize tourism and hospitality operators who demonstrate exemplary commitment to sustainable waste management and the 3Rs principles (Reduce, Reuse, Recycle).

📍 Target Beneficiaries and Eligibility Criteria:
* Business owners, proprietors, or general managers of hospitality establishments (cafés, restaurants/food outlets, and accommodation services).
* Establishments operating within the 12 target provinces: Kratie, Stung Treng, Preah Vihear, Ratanakiri, Mondulkiri, Pursat, Battambang, Pailin, Banteay Meanchey, Oddar Meanchey, Kampong Chhnang, and Koh Kong.

🏆 Awards and Benefits (Total of 52 Awards):
* 🥇 Gold Award (16 Awards): Cash prize of KHR 4,800,000 (~USD 1,200), accompanied by an official plaque of recognition and an honorary certificate.
* 🥈 Silver Award (12 Awards): Cash prize of KHR 3,200,000 (~USD 800), accompanied by an official plaque of recognition and an honorary certificate.
* 🥉 Bronze Award (24 Awards): Cash prize of KHR 2,400,000 (~USD 600), accompanied by an official plaque of recognition and an honorary certificate.

📊 Assessment and Evaluation Framework:
* 90%: Comprehensive technical audit by the Technical Working Group (evaluating waste reduction, reuse protocols, recycling efficiency, and environmental management systems).
* 10%: Verified public evaluation and customer feedback submitted via official online channels.

🗓 Important Dates and Deadlines:
* Application Deadline: November 13, 2026
* Official Results Announcement: Second week of December 2026
* Award Conferment Ceremony: Late December 2026

📝 Application Guidelines and Documentation:
* Duly completed application form (accessible via the poster’s QR code or directly from the 12 Provincial Departments of Tourism).
* Valid tourism/business operating license.
* High-resolution photographic documentation of the establishment (maximum of 4 photos, less than 1MB each) along with the verified Google Maps location link.
* Proof of participation in the "HoKa" or "HoKa Green" training modules, supported by documentation verifying sustainable green practices.
* Submission Venue: Respective Provincial Departments of Tourism across the 12 target provinces.

📞 For further inquiries and information, please contact: (+855) 97 804 3535

#ក្រសួងទេសចរណ៍ #ហូកាបៃតង #បដិសណ្ឋារកិច្ចកម្ពុជាបៃតង #អភិវឌ្ឍន៍ជំនាញទេសចរណ៍ #MinistryOfTourismCambodia #HoKaGreen #GreenHospitalityCambodia #Swisscontact #SkillsDevelopmentProgramme

សេចក្តីជូនដំណឹងស្តីពី «ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង)»!
សេចក្តីជូនដំណឹងស្តីពី «ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង)»!

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn