ខេត្តសៀមរាប៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងក្រុមការងារ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន INNOTALITY ដើម្បីពិភាក្សាលើការជំរុញការបណ្តុះបណ្តាលផ្ទៃក្នុង (In-house Training) ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពគ្រូបង្គោលតាមគ្រឹះស្ថាន (In-company Trainers) និងការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ (Recognition of Prior Learning: RPL) សំដៅលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបើកច្រកការសិក្សាពេញមួយជីវិត។
ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិត បានធ្វើបទបង្ហាញលម្អិតអំពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) យន្តការវាយតម្លៃសមត្ថភាព និងទទួលស្គាល់គុណវុឌ្ឍិ ក្របខណ្ឌនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (ក្របខណ្ឌជាតិ និងអាស៊ាន) វិថីអភិវឌ្ឍជំនាញ និងការបម្លាស់ទីការងារនៅក្នុងតំបន់អាស៊ាន។
ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុន INNOTALITY បានសម្តែងនូវការគាំទ្រ និងពិនិត្យលទ្ធភាពរៀបចំបុគ្គលិកដែលកំពុងបម្រើការងារតាមតួនាទីនៃផ្នែកនីមួយៗ ដើម្បីទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម ឈានទៅរកការទទួលស្គាល់កម្រិតគុណវុឌ្ឍិ និងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពពីក្រសួងទេសចរណ៍។ សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ក្រសួងទេសចរណ៍ គ្រោងនឹងធ្វើការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ព្រមទាំងរៀបចំធ្វើបច្ចុប្បន្នភាព អមដោយការវាយតម្លៃសមត្ថភាពគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោល (ជាតិ និងអាស៊ាន) ដើម្បីធានាថា អ្នកជំនាញទាំងនោះទទួលបានការទទួលស្គាល់យ៉ាងច្បាស់លាស់លើកម្រិតគុណវុឌ្ឍិរបស់ខ្លួនពីក្រសួងទេសចរណ៍។
Ministry of Tourism Conducts Training Needs Assessment and Capacity-Building Evaluation for Current Tourism Workforce!
Siem Reap Province: On the afternoon of November 16, 2026, Dr. Chhoub Ratana, Director of the Tourism Professional Training Department, along with his working group, convened a meeting with representatives of INNOTALITY. The discussion focused on promoting in-house training, developing and strengthening the capacity of in-company trainers, and implementing the Recognition of Prior Learning (RPL) framework for tourism professionals, aimed at elevating vocational competencies and fostering pathways for lifelong learning.
During the consultation, Dr. Chhoub Ratana provided a comprehensive briefing on the implementation of the ASEAN Mutual Recognition Arrangement on Tourism Professionals (MRA-TP), competency assessment and qualification recognition mechanisms, vocational training frameworks (both National and ASEAN), career progression pathways, and regional labor mobility within ASEAN.
In response, representatives of INNOTALITY expressed their strong support and committed to assessing the readiness of their current workforce across various operational departments for upskilling programs, enabling staff to attain formal qualification recognition and official certification from the Ministry of Tourism. Looking ahead to 2027, the Ministry of Tourism plans to roll out comprehensive training and competency assessments for in-service tourism professionals, alongside conducting refresher programs and evaluations for National Master Trainers and Master Assessors (at both National and ASEAN levels) to ensure formal and standardized qualification recognition across the industry.
#ក្រសួងទេសចរណ៍ #នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ #ខេត្តសៀមរាប #អភិវឌ្ឍន៍ធនធានមនុស្ស #វិស័យទេសចរណ៍កម្ពុជា #MinistryOfTourismCambodia #TourismProfessionalTraining #SiemReap #HospitalityCapacityBuilding #ASEANMRA #RPL #INNOTALITY












