ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងក្រុមការងារ បានជួបប្រជុំជាមួយ លោកស្រី Adjara DIOUF តំណាងអង្គការហ្វ្រង់កូហ្វូនី (OIF) ប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធនានាចំនួន ១៥រូប ដើម្បីពិនិត្យ និងវាយតម្លៃលើការអនុវត្តសកម្មភាពការងារឆ្នាំ២០២៦ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២៧ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងអង្គការ និងស្ថាប័នពាក់ព័ន្ធដែលជាអង្គភាពអនុវត្តគម្រោងក្រោមការគាំទ្ររបស់អង្គការ OIF រួមមាន៖ អង្គការស្លាបព្រាកម្ពុជា សាលាសណ្ឋាគារសាលាបាយ សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល សមាគមសហគ្រិនស្ត្រីកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងសាលាបណ្តុះបណ្តាលធ្វើនំបាយ័ន។
ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យ និងពិភាក្សារួមគ្នាទៅលើមូលបទសំខាន់ៗចំនួនពីរ រួមមាន៖ ១. ការបណ្ដុះបណ្ដាលធនធានមនុស្ស៖ អនុវត្តដោយសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារ ការបញ្ចូលចំណេះដឹងស្ដីពីបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពក្នុងវិស័យទេសចរណ៍ដល់យុវជនកម្ពុជា សំដៅអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន។ ២. ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព៖ គាំទ្រដល់អង្គការ និងសមាគមនានា ក្នុងការរៀបចំខ្សែទស្សនកិច្ចទេសចរណ៍ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងការស្វែងរកទីផ្សារសម្រាប់តភ្ជាប់កញ្ចប់ទស្សនកិច្ច ដើម្បីរួមចំណែកអភិវឌ្ឍ និងបង្កើនប្រាក់ចំណូលជូនសហគមន៍មូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា តាមរយៈការគាំទ្ររបស់ក្រសួងទេសចរណ៍ អង្គប្រជុំបានឯកភាពលើការអនុវត្តគម្រោងថ្មីចំនួន ២ បន្ថែមទៀត ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២៧ តទៅ រួមមាន៖ ១. គម្រោង «ផ្លូវទស្សនាមេគង្គ ២.០» (Mekong Discovery Trails 2.0)។ ២. គម្រោង «ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍កោះទ្រង់» តាមរយៈការអនុវត្តស្តង់ដាគោលដៅទេសចរណ៍បៃតង (Green Destinations)។
The Ministry of Tourism and OIF Partner to Advance Human Capital and Sustainable Tourism Development!
SIEM REAP: On November 17, 2026, with the high authorization of His Excellency Huot Hak, Minister of Tourism, Dr. Chhuob Ratana, Director of the Tourism Professional Training Department, accompanied by his delegation, convened a strategic meeting with Ms. Adjara Diouf, Representative of the International Organization of La Francophonie (OIF) to Cambodia, alongside 15 key stakeholders. The meeting aimed to review and evaluate the implementation of 2026 action plans and establish strategic directions for 2027, fostering sustainable human resource development within Cambodia’s tourism and hospitality sector.
The session brought together representatives from key partner organizations and OIF-supported project implementing institutions, including Spoon Cambodia Organization, Sala Baï Hotel & Restaurant School, École d'Hôtellerie et de Tourisme Paul Dubrule, the Cambodian Women Entrepreneurs Association (CWEA), the Royal University of Phnom Penh (RUPP), the World Wide Fund for Nature (WWF), and Bayon Pastry School.
During the proceedings, participants deliberated on two primary thematic areas:
1. Human Capital Development: Spearheaded by tourism vocational training institutions to align professional competencies with evolving labor market demands, integrate Artificial Intelligence (AI) literacy, and foster tourism entrepreneurship among Cambodian youth to enhance vocational skills and stimulate local economic growth.
2. Sustainable Tourism Development: Empowering organizations and associations to curate innovative tour circuits, advance Community-Based Tourism (CBT), and establish market linkages for tour packages that directly bolster local community livelihoods and income generation.
Furthermore, with the endorsement and support of the Ministry of Tourism, the meeting approved the implementation of two flagship projects scheduled to launch in 2027:
1. Mekong Discovery Trails 2.0
2. Enhancing Tourism Service Quality at Koh Trong Ecotourism Community through the adoption of Green Destinations standards.
#ក្រសួងទេសចរណ៍ #អង្គការOIF #អភិវឌ្ឍន៍ធនធានមនុស្ស #ទេសចរណ៍ប្រកបដោយនិរន្តរភាព #ខេត្តសៀមរាប #MinistryOfTourismCambodia #OIF #HumanCapitalDevelopment #SustainableTourism #TourismVocationalTraining






















