ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច!

2026-11-20 Facebook Sync
ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច!

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច» ដែលរៀបចំឡើងដោយនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd សម្រាប់គ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍។

ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្រសួងកំពុងអនុវត្តស្តង់ដាបណ្តុះបណ្តាលរួម ដើម្បីលើកកម្ពស់ការទទួលស្គាល់គុណវុឌ្ឍិ និងអនុញ្ញាតឱ្យមានចល័តភាពកម្លាំងពលកម្មក្នុងតំបន់ តាមគោលការណ៍សមធម៌ តម្លាភាព និងគុណភាព។ ការបណ្តុះបណ្តាលទាំងនេះតម្រូវឱ្យមានការសិក្សាភាសាអង់គ្លេសចាប់ពីកម្រិតប្រតិបត្តិការរហូតដល់ថ្នាក់គ្រប់គ្រង ព្រោះភាសាអង់គ្លេសគឺជាស្ពានទំនាក់ទំនងដ៏សំខាន់ក្នុងការបម្រើភ្ញៀវអន្តរជាតិ និងជាកត្តាគន្លឹះនៃចល័តភាពការងារទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ក្រសួងបានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៥ទីតាំង ដែលមានសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្សថ្មីបានប្រមាណ ១,០០០នាក់ក្នុងមួយឆ្នាំ ហើយសិក្ខាកាមមួយចំនួនកំពុងហ្វឹកហាត់ និងបម្រើការងារនៅក្រៅប្រទេសផងដែរ។

Edifyworld គឺជាមជ្ឈមណ្ឌលភាសាអង់គ្លេសសម្រាប់ជំនាញវិជ្ជាជីវៈ និងធុរកិច្ច ដែលដំណើរការដោយភាគីចក្រភពអង់គ្លេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងទទួលបានការទទួលស្គាល់ពីស្ថាប័ន National Open College Network (NOCN) ដោយផ្តល់ជូននូវវិញ្ញាបនបត្រ ៦កម្រិត ចាប់ពី A1 ដល់ C2 តាមក្របខ័ណ្ឌ CEFR ដែលមានតម្លៃសមមូលនឹងពិន្ទុ IELTS មានសុពលភាពពេញមួយជីវិត និងបង្រៀនដោយគ្រូបរទេសជនជាតិដើម (Native Speakers)។

ក្រោមកិច្ចសហការនេះ គម្រោងសាកល្បងចំនួន ២វគ្គ ត្រូវបានរៀបចំឡើង ដោយវគ្គទី១ ចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ និងវគ្គទី២ នឹងចាប់ផ្តើមនៅអំឡុងខែមករា ឆ្នាំ២០២៧ នៅខេត្តសៀមរាប។ សិក្ខាសាលានេះផ្តោតលើការប្រើប្រាស់ភាសាអង់គ្លេសទាំងជំនាញទន់ និងជំនាញរឹង តាមរយៈប្រធានបទសំខាន់ៗចំនួន ៤ (១ថ្ងៃពេញសម្រាប់ប្រធានបទនីមួយៗ)៖
1. Teamwork & Collaborative Planning (ការធ្វើការងារជាក្រុម និងការរៀបចំផែនការរួមគ្នា)
2. Handling Problems & Complaints (ការដោះស្រាយបញ្ហា និងពាក្យបណ្តឹងរបស់អតិថិជន)
3. Professional Networking & Executive Communication (ការកសាងបណ្តាញវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងសម្រាប់ថ្នាក់ដឹកនាំ)
4. Leadership Communication & Documentation (ការប្រាស្រ័យទាក់ទងក្នុងភាពជាអ្នកដឹកនាំ និងការរៀបចំឯកសារផ្លូវការ)

សម្រាប់វគ្គដំបូងនេះ សិក្ខាកាមបានសិក្សាលើប្រធានបទទី៣ ដោយពេលព្រឹកផ្តោតលើការបង្កើតចំណាប់អារម្មណ៍ដំបូងប្រកបដោយប្រសិទ្ធភាព ការកសាងទំនាក់ទំនងល្អតាំងពីការសន្ទនាដំបូង និងការរៀបចំដំណើរអាជីពប្រកបដោយវិជ្ជាជីវៈ។ ពេលរសៀលបន្តលើការគ្រប់គ្រងការសន្ទនាដ៏លំបាកប្រកបដោយភាពប៉ិនប្រសប់ផ្នែកការទូត ការទំនាក់ទំនងឆ្លងវប្បធម៌ ការអភិវឌ្ឍពីភាសាអង់គ្លេសកម្រិតល្អទៅជាភាសាអង់គ្លេសសម្រាប់ថ្នាក់ដឹកនាំ ព្រមទាំងការបំប្លែងជំនាញទាំងនេះទៅជាសកម្មភាពការងារជាក់ស្តែង។

លោកជំទាវអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ថ្នាក់ Master Class នេះមិនមែនគ្រាន់តែជាការសិក្សាភាសាអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពង្រឹងជំនាញទំនាក់ទំនងសម្រាប់ថ្នាក់ដឹកនាំ ការកសាងបណ្តាញវិជ្ជាជីវៈ និងការដោះស្រាយស្ថានភាពស្មុគស្មាញក្នុងការងារជាក់ស្តែង។ លោកជំទាវជឿជាក់យ៉ាងមុតមាំថា គ្រូបង្គោល អ្នកវាយតម្លៃបង្គោល និងថ្នាក់គ្រប់គ្រងទាំងអស់ នឹងនាំយកចំណេះដឹងទាំងនេះទៅចែករំលែកបន្តដល់សិស្សានុសិស្ស និងបុគ្គលិកក្នុងអង្គភាពរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍កម្ពុជាទាំងមូល។

Ministry of Tourism Organizes Capacity-Building Workshop for the Hospitality English Master Class!

On the morning of November 20, 2026, at the Ministry of Tourism headquarters, Her Excellency Vann Sereyrath, Undersecretary of State for the Ministry of Tourism, serving as the high representative of His Excellency Huot Hak, Minister of Tourism, presided over the opening ceremony of the capacity-building workshop titled "Master Class in Hospitality English." Organized by the Tourism Professional Training Department in collaboration with Edifyworld Co., Ltd, the workshop specifically targets Master Trainers, Master Assessors, tourism professionals, and executive management across the hospitality and tourism industry.

In alignment with the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP), the Ministry is actively implementing standardized regional training frameworks to elevate qualification recognition and facilitate regional labor mobility based on the principles of equity, transparency, and quality. These programs mandate English language proficiency ranging from operational to managerial levels, as English serves as an indispensable medium for international guest relations and a critical catalyst for workforce mobility both domestically and internationally. As of the third quarter of 2026, the Ministry has accredited five tourism vocational training institutions with the collective capacity to train approximately 1,000 new professionals annually, with several trainees currently undergoing internships and working abroad.

Edifyworld is the first British-operated Vocational and Business English center in Southeast Asia. Accredited by the National Open College Network (NOCN), the institution offers six certification levels ranging from A1 to C2 under the Common European Framework of Reference for Languages (CEFR). These lifetime-valid certifications carry equivalencies to IELTS scores and are delivered exclusively by native English-speaking instructors.

Under this partnership, a two-phase pilot project has been structured, with Phase 1 commencing on November 20, 2026, at the Ministry of Tourism headquarters, and Phase 2 scheduled to launch in January 2027 in Siem Reap province. The curriculum emphasizes the practical application of both soft and hard English language skills through four core modules (one full day dedicated to each module):
1. Teamwork & Collaborative Planning
2. Handling Problems & Complaints
3. Professional Networking & Executive Communication
4. Leadership Communication & Documentation

During this inaugural session, participants focused on Module 3. The morning session concentrated on creating impactful first impressions, establishing rapport from initial interactions, and structuring professional career trajectories. The afternoon session progressed to navigating high-stakes conversations with diplomatic tact, cross-cultural communication, transitioning from proficient English to executive-level discourse, and translating these competencies into actionable workplace strategies.

H.E. Undersecretary of State emphasized that this Master Class transcends conventional language acquisition; rather, it strengthens executive communication, fosters strategic professional networking, and equips leaders to resolve complex operational challenges. She expressed strong confidence that all Master Trainers, Master Assessors, and industry managers will cascade this acquired expertise to their respective students and personnel, thereby elevating the overall service excellence of Cambodia's tourism sector.

#ក្រសួងទេសចរណ៍ #បដិសណ្ឋារកិច្ច #បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ #ទេសចរណ៍កម្ពុជា #អភិវឌ្ឍន៍ធនធានមនុស្ស #MinistryOfTourismCambodia #HospitalityEnglish #ASEANMRATP #TourismTraining #CambodiaTourism

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn