ក្នុងសប្ដាហ៍ទី២ នៃវគ្គបណ្តុះបណ្តាលជំនាញដុតនំ
(Bakery) ជំនាន់ទី៩ សិក្ខាកាមសរុបចំនួន ៤០នាក់ ដែលត្រូវបានបែងចែកជាវេនព្រឹក ២០នាក់ និងវេនរសៀល ២០នាក់ បានបន្តចូលរួមសិក្សា និងអនុវត្តជាក់ស្តែង ក្រោមប្រធានបទ «ការធ្វើនំប៉័ងបាហ្គេត (Baguette)»។
ក្នុងអំឡុងពេលបណ្តុះបណ្តាល សិក្ខាកាមបានសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ដោយផ្តោតលើចំណេះដឹងសំខាន់ៗ រួមមាន៖
1. ការស្វែងយល់អំពីប្រភេទ និងលក្ខណៈសម្បត្តិនៃគ្រឿងផ្សំ។
2. ការកំណត់សមាមាត្រនៃការលាយម្សៅឱ្យបានត្រឹមត្រូវ។
3. បច្ចេកទេសនៃការច្របាច់ម្សៅ និងការរៀបចំទម្រង់នំប៉័ង។
4. ការគ្រប់គ្រងសីតុណ្ហភាព និងរយៈពេលនៃការដុតនំ ដើម្បីធានាបាននូវគុណភាព រសជាតិ និងរូបរាងតាមស្តង់ដារវិជ្ជាជីវៈ។
ដំណើរការបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការណែនាំ និងចែករំលែកបទពិសោធន៍ពីគ្រូបង្គោលជំនាញ ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀន និងណែនាំបច្ចេកទេសសំខាន់ៗ ដើម្បីជំរុញឱ្យសិក្ខាកាមទទួលបានចំណេះដឹង ជំនាញ និងសមត្ថភាពអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។
តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមមានឱកាសពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន ឱ្យកាន់តែមានភាពស្ទាត់ជំនាញ និងត្រៀមខ្លួនឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។
បណ្តុះបណ្តាលជំនាញពិតប្រាកដ បង្កើនសមត្ថភាព បង្កើតឱកាសការងារ និងអនាគតប្រកបដោយចីរភាព!
Bakery Skills Training – Batch 9, Week 2: Baguette Making
During the second week of the Bakery Skills Training Program, Batch 9, a total of 40 trainees, divided into morning and afternoon sessions with 20 participants each, continued their learning and hands-on practice under the topic “Baguette Making.”
Throughout the training, participants gained both theoretical knowledge and practical experience, focusing on key areas, including:
1. Understanding different types of ingredients and their properties.
2. Applying the correct ingredient proportions and dough mixing techniques.
3. Practicing dough kneading and baguette shaping techniques.
4. Managing baking temperatures and baking times to ensure professional standards in quality, taste, and appearance.
The training was conducted under the guidance of experienced professional trainers, who provided practical demonstrations, technical guidance, and valuable insights to enhance the trainees’ knowledge, skills, and practical competencies.
Through this training, participants have the opportunity to strengthen their professional capabilities, improve their practical skills, and better prepare themselves to meet the growing demands of the hospitality and tourism labor market.
Practical Skills Training, Enhanced Competencies, Greater Employment Opportunities, and a Sustainable Future!
#BakeryTraining #BakeryGeneration9 #Baguette #BakerySkills #VocationalTraining #PracticalLearning #HospitalityAndTourism #SkillDevelopment #ការបណ្តុះបណ្តាលជំនាញ #ជំនាញវិជ្ជាជីវៈ




















