សកម្មភាពនៃវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់!
វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ដែលកំពុងដំណើរការនៅសាកលវិទ្យាល័យធនធានមនុស្ស ព្រមទាំងថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាខាសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សិក្ខាកាមទាំងអស់បានឆ្លងកាត់ និងកំពុងបន្តសិក្សាលើមុខវិជ្ជាសំខាន់ៗ ក្រោមការបណ្តុះបណ្តាលពីគ្រូឧទ្ទេសជំនាញមកពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាក្រុម និងការធ្វើរបាយការណ៍ស្រាវជ្រាវ (Assignment)។ ជាការវាយតម្លៃ សិក្ខាកាមទាំងអស់បានចូលរួមរៀនសូត្រដោយស្មារតីបុរេសកម្ម ផ្តល់កិច្ចសហការយ៉ាងល្អជាមួយអង្គភាពសាមី យកចិត្តទុកដាក់ខ្ពស់លើការសិក្សា គោរពវិន័យ រក្សាសណ្តាប់ធ្នាប់បានល្អប្រសើរ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក។



















































