រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានដឹកនាំមន្ត្រីជំនាញ ប្រជុំដើម្បីត្រៀមការងារបច្ចេកនានាគាំទ្រដល់ការរៀបចំ “ទិវាជំនាញហូកា ឆ្នាំ២០២៦ (HoKa Skills Day 2026)” ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។
កិច្ចប្រជុំនេះផ្តោតលើការពិនិត្យ និងរៀបចំផែនការសកម្មភាព ការបែងចែកភារកិច្ច និងការសម្របសម្រួលការងាររវាងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងសម្រេចបានតាមគោលបំណងដែលបានកំណត់។ ជាមួយគ្នានេះ កិច្ចប្រជុំក៏មានគោលដៅពង្រឹងការត្រៀមរៀបចំផ្នែកបច្ចេកទេស និងការងារគាំទ្រផ្សេងៗ ដើម្បីធានាឱ្យសកម្មភាពទាំងមូលមានភាពស៊ីសង្វាក់គ្នា និងឆ្លើយតបតាមតម្រូវការនៃការអនុវត្តកម្មវិធី។
ការរៀបចំ «ទិវាជំនាញហូកា ឆ្នាំ២០២៦» គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងបង្ហាញពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ របស់គណៈកម្មការគ្រប់គ្រងគម្រោងហូការួមជាមួយអង្គការស្វេីលខន់ថាក់រយៈពេលកន្លងមក។
តាមរយៈការត្រៀមលក្ខណៈ យ៉ាងយកចិត្តទុកដាក់នេះ រំពឹងថា «ទិវាជំនាញហូកា ឆ្នាំ២០២៦ (HoKa Skills Day 2026)» នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានកំណត់។












