ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) និងក្រុមហ៊ុន GBS បានបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើជំនាញឆុងកាហ្វេ នៅខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពជូនគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជាហូកា មកពីតាមខេត្តគោលដៅ ដោយមានសិក្ខាកាមចូលរួមចំនួន ១៦រូប (ស្រី ១៣រូប)។
សកម្មភាពបណ្តុះបណ្តាលនេះ គឺជារបត់ដ៏មានសារៈសំខាន់មួយទៀតក្នុងការលើកកម្ពស់គុណវុឌ្ឍិ និងជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានកំណើនឡើងវិញប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
សិក្ខាកាមទាំងអស់នឹងទទួលបានទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តផ្ទាល់លើបច្ចេកទេសនៃការឆុងកាហ្វេកម្រិតស្តង់ដារ ព្រមទាំងការគ្រប់គ្រងសេវាកម្មភេសជ្ជៈ ដើម្បីធានាថាពួកគាត់អាចយកទៅពង្រីកការបង្រៀនបន្តដល់អ្នកសិក្សាដទៃទៀតនៅតាមមូលដ្ឋានគោលដៅរៀងៗខ្លួនបានយ៉ាងល្អប្រសើរ។
Skills Development Program (SDP) of Swisscontact, in collaboration with GBS, launches the HoKa Coffee Barista Training Course!
Siem Reap Province: From August 4 to 7, 2026, under the collaboration between the Skills Development Program (SDP) of Swisscontact and GBS, the HoKa Hospitality Cambodia Coffee Barista Training Course was officially launched in Siem Reap Province. This initiative aims to build the capacity of HoKa Master Trainers from target provinces, with a total of 16 participants (13 females).
This training activity marks another vital milestone in enhancing professional qualifications and vocational skills within the tourism and hospitality sector, effectively meeting the growing and highly competitive demands of the labor market.
All participants will gain both comprehensive theoretical knowledge and hands-on practical experience in standard coffee brewing techniques and beverage service management, ensuring they are well-equipped to cascade this training to learners in their respective local target areas.
#ហូកា #ស្វីសខនថាក់ #ជំនាញឆុងកាហ្វេ #សៀមរាប #បដិសណ្ឋារកិច្ចកម្ពុជា











