ក្នុងឱកាសនៃព្រឹត្តិការណ៍ «ទិវាជំនាញហូកា ឆ្នាំ២០២៦» ក្រោមប្រធានបទគោល «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈការសិក្សាពេញមួយជីវិត (Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning)» ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ នឹងមានការរៀបចំវេទិកាពិភាក្សាលើប្រធានបទទី១ ក្រោមចំណងជើងថា៖ «ជំនាញឆ្ពោះទៅរកអាជីព៖ ការកសាងមាគ៌ានៃការរៀនសូត្រពេញមួយជីវិត សម្រាប់អ្នកជំនាញក្នុងវិស័យទេសចរណ៍»។
វេទិកាពិភាក្សានេះ នឹងប្រមូលផ្តុំនូវទស្សនទាន និងការចែករំលែកបទពិសោធជាក់ស្តែងពីសំណាក់ថ្នាក់ដឹកនាំស្ថាប័ន ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ដើម្បីរួមគ្នាស្វែងយល់ និងកំណត់មាគ៌ាអភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ សំដៅឆ្លើយតបទៅនឹងការវិវត្តនៃទីផ្សារការងារទេសចរណ៍ និងបដិសណ្ឋារកិច្ច។
សម្របសម្រួលដោយ៖
លោកបណ្ឌិត ជួប រតនា — ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោងហូកា (គ.គ.ហ.)
វាគ្មិនកិត្តិយសរួមមាន៖
១. តំណាងអង្គការអន្តរជាតិខាងការងារ (ILO)
២. លោក ពេជ្រ គឹមហ៊ាន — សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា (CATA)
៣. លោកស្រី ម៉ែន មករា — អគ្គនាយិការងអង្គការដើម្បីភាពញញឹមនៃកុមារ និងជានាយិកាវិទ្យាស្ថាន ប៉េ អេស អឺ (PSE)
៤. លោក ហាប់ ហោន (Tony) — អគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុន P.S Hospitality
៥. លោក ស៊ិន បញ្ញា — Cluster General Manager នៃក្រុមហ៊ុន Elite Hospitality & Management
Coming Soon! Panel Discussion 1 of "HoKa Skills Day 2026"!
In the framework of the upcoming "HoKa Skills Day 2026"—organized under the overarching theme "Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning"—an insightful panel discussion will be convened on Topic 1: "Skills to Career: Crafting Lifelong Learning Pathways for Tourism Professionals."
This high-level panel brings together multifaceted perspectives and practical expertise from institutional leaders, international development partners, vocational training institutions, and private sector representatives. Together, they will explore strategic pathways for continuous professional development to effectively align workforce competencies with the dynamic demands of the tourism and hospitality labor market.
Moderator:
Dr. Chhoub Ratana — Director of the Department of Tourism Professional Training and Head of the Secretariat of the HoKa Steering Committee
Distinguished Panelists:
1. Representative of the International Labour Organization (ILO)
2. Mr. Pich Kimhean — Board Member, Cambodia Association of Travel Agents (CATA)
3. Ms. Men Makara — Deputy Director-General of Pour un Sourire d'Enfant (PSE) and Director of PSE Institute
4. Mr. Houn HARB (Tony) — General Manager, P.S Hospitality
5. Mr. Sin Panha — Cluster General Manager of Elite Hospitality & Management
#ទិវាជំនាញហូកា២០២៦ #ជំនាញហូកា #ក្រសួងទេសចរណ៍ #វិជ្ជាជីវៈទេសចរណ៍ #កម្ពុជា