ក្រៅពីកិច្ចពិភាក្សាលើប្រធានបទទី១ នៅក្នុងព្រឹត្តិការណ៍ «ទិវាជំនាញហូកា ឆ្នាំ២០២៦» ក្រោមមូលបទចម្បង «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈការសិក្សាពេញមួយជីវិត (Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning)» វេទិកានេះក៏នឹងមានការលើកយកប្រធានបទសំខាន់មួយទៀតមកជជែកពិភាក្សា៖
«ហូកា ឆ្ពោះទៅរកគុណវុឌ្ឍិជាតិវិជ្ជាជីវៈ៖ ការទទួលស្គាល់សមត្ថភាព និងការពង្រឹងស្តង់ដាវិជ្ជាជីវៈ»
វេទិកានេះ នឹងផ្តោតលើការផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញហូកា ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ការវាយតម្លៃ និងការទទួលស្គាល់សមត្ថភាពជាក់ស្តែងរបស់អ្នកជំនាញ ព្រមទាំងការពង្រឹងស្តង់ដាវិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារការងារក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ទាំងក្នុងកម្រិតជាតិ និងតំបន់។
សម្របសម្រួលដោយ៖
• លោក Subas Subedi — ប្រធានក្រុមការងារនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) របស់អង្គការ ស្វីសខន់ថាក់ (Swisscontact)
វាគ្មិនកិត្តិយសរួមមាន៖
១. លោក ប៊ុន ហៀង — អនុប្រធាននាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២. លោក ញ៉ែម ដាវីត — អ្នកជំនាញការភាពជាដៃគូឧស្សាហកម្ម នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)
៣. តំណាងសហគ្រិនខ្មែរ (Khmer Enterprise - KE)
៤. លោក François SCHNOEBELEN — នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុប្រ៊ូល ខេត្តសៀមរាប
៥. លោក ដុំ សំបូរ — នាយករងសាលាបដិសណ្ឋារកិច្ច ស្ពូន (SPOONS) ខេត្តសៀមរាប
Stay tuned! Panel Discussion II at "HoKa Skills Day 2026"!
Following the first panel discussion at "HoKa Skills Day 2026"—organized under the overarching theme "Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning"—the event will feature an essential second panel session:
"HoKa Towards National Qualifications: Competency Recognition and Professional Standards Reinforcement"
This panel will explore the strategic alignment of HoKa vocational training with the National Qualifications Framework, the rigorous assessment and recognition of prior learning (RPL) and competencies, and the elevation of quality standards. The discussion aims to ensure that technical skills directly meet evolving workforce demands across the national and regional tourism and hospitality sectors.
Moderated by:
• Mr. Subas Subedi — Team Leader, Skills Development Programme (SDP), Swisscontact
Distinguished Panelists:
1. Mr. Bun Heang — Deputy Director of the Department of Standards and Curriculum, Ministry of Labour and Vocational Training (MLVT)
2. Mr. Nhem David — Industry Partnership Expert, Skills Development Fund (SDF)
3. Representative from Khmer Enterprise (KE)
4. Mr. François SCHNOEBELEN — Director of École d'Hôtellerie et de Tourisme Paul Dubrule, Siem Reap
5. Mr. Dom Sambor — Deputy Director of SPOONS Hospitality Organisation, Siem Reap
#ទិវាជំនាញហូកា២០២៦ #បណ្តុះបណ្តាលវិជ្ជាជីវៈ #បដិសណ្ឋារកិច្ចនិងទេសចរណ៍ #ស្វីសខន់ថាក់ #សៀមរាប