ខេត្តក្រចេះ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme - SDP) នៃអង្គការ Swisscontact បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញ «សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ» និង «ជំនាញគេហកិច្ច» ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៥ នាក់ (ស្រី ១២ នាក់)។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើការរួមបញ្ចូលគ្នារវាងទ្រឹស្តី និងការអនុវត្តផ្ទាល់ តាមរយៈវិធីសាស្ត្របង្រៀនសកម្មចំនួន ១២ រួមមាន៖
១. ការបំផុសគំនិត (Brainstorming)
២. ការប្រើប្រាស់វីដេអូជំនួយស្មារតី (Video)
៣. ការប្រើប្រាស់កាតរូបភាព (Flashcards)
៤. ការបង្ហាញ និងអនុវត្តផ្ទាល់ (Demonstration)
៥. ការពិភាក្សាក្រុម (Group Discussion)
៦. ការគូរ និងបង្ហាញផ្ទាំងរូបភាព (Poster Presentation)
៧. ល្បែងសិក្សាអប់រំ (Educational Gaming)
៨. ការភ្លក្សរសជាតិ (Tasting Test)
៩. តេស្តស្វែងយល់ និងកំណត់អត្តសញ្ញាណ (Identification Test)
១០. ការសម្តែងតួជានិមិត្តរូប (Roleplay)
១១. ការសិក្សាលើករណីជាក់ស្តែង (Case Study)
១២. ការប្រកួតប្រជែងជាក្រុម (Team Quiz)
The Kratie Provincial Department of Tourism, in collaboration with the Skills Development Programme (SDP) of Swisscontact, Launches a Training of Trainer on Food & Beverage Service and Housekeeping Operations!
Kratie Province: On August 4, 2026, the Kratie Provincial Department of Tourism, in partnership with the Skills Development Programme (SDP) implemented by Swisscontact, officially launched a Training of Trainers (ToT) workshop focused on "Food & Beverage Service" and "Housekeeping Operations." The workshop convened a total of 15 participants, including 12 female professionals.
This intensive 3-day capacity-building initiative, spanning from August 4 to August 6, 2026, integrates theoretical foundations with practical application through 12 active learning methodologies:
* Brainstorming
* Educational Video Instruction
* Flashcard Utilization
* Practical Demonstration
* Group Discussion
* Poster Presentation
* Educational Gaming
* Tasting Test & Sensory Evaluation
* Identification Test
* Role-Playing Simulation
* Case Study Analysis
* Interactive Team Quiz
#មន្ទីរទេសចរណ៍ខេត្តក្រចេះ #ស្វីសខន់ថាក់ #ការបណ្តុះបណ្តាលគ្រូបង្គោល #ជំនាញទេសចរណ៍ #ខេត្តក្រចេះ









