ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ បន្តរៀបចំកម្មវិធីសិក្សាផ្អែកលើសមត្ថភាព (Competency Based Curriculum) សម្រាប់កញ្ចប់ស្តង់ដាសមត្ថភាព សញ្ញាបត្របច្ចេកទេស ២ និង៣ ជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ដាក់ចុះអនុវត្តកម្រិតជាតិ នាពេលខាងមុខ!

2026-02-24

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគម្រោង ហូកា (HoKa) បានរៀបចំកិច្ចប្រជុំបច្ចេកទេស ស្តីពី “ការពិនិត្យ និងផ្តល់ធាតុចូលកម្មវិធីសិក្សាផ្អែកលើសមត្ថភាពសម្រាប់សចរណ៍ បន្តរៀបចំកម្មវិធីសិក្សាផ្អែកលើសមត្ថភាព សម្រាប់កញ្ចប់ស្តង់ដាសមត្ថភាព សញ្ញាបត្របច្ចេកទេស ២ និង៣ ជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ”។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាតំណាង លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន អេ ធី ភី ខន់សាល់ធិន (ATP Consulting) អង្គការស្វីស ខន់ថាក់ (Swisscontact) លោក លោកស្រី គ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ តំណាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមន្ត្រីជំនាញសរុបប្រមាណ ៤៥ រូប។
ក្នុងឱកាសនោះ លោក ចឹក គារុណ បានមានមតិសំណេះសំណាល និងជម្រាបជូនអង្គប្រជុំថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្ទាប់ពីក្រុមការងារ និងអ្នកជំនាញការបានរៀបចំរួចរាល់លើពង្រាងកម្រងសមត្ថភាព (Competency Profile) និងស្តង់ដាសមត្ថភាព (Competency Standard) ស្របតាមគុណវុឌ្ឍិជាតិ និងផែនការសកម្មភាពឆ្នាំ២០២៦។ កិច្ចខិតខំប្រឹងប្រែងនេះ គឺជាបន្តបន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់កាលពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារបាយ័ន ដែលបានផ្តោតលើការកសាងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញផលិតកម្មម្ហូបអាហារ។
អង្គប្រជុំក៏បានស្តាប់បទបង្ហាញដ៏មានសារៈសំខាន់ពី លោក ឌុក ណារិន ប្រធានក្រុមប្រឹក្សាបច្ចេកទេស អំពីដំណើរការអភិវឌ្ឍកញ្ចប់ស្តង់ដាជាតិសមត្ថភាព និង លោកស្រី សាយ៉ា ម៉ារតា អ្នកជំនាញការសរសេរកញ្ចប់បណ្តុះបណ្តាល អំពីការរៀបចំឯកសារកម្មវិធីសិក្សាផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិទេសចរណ៍ វិញ្ញាបនបត្រ ២ និង ៣។ បទបង្ហាញទាំងពីរបានសង្កត់ធ្ងន់ថា កម្មវិធីសិក្សានេះគឺជាឯកសារគោលដ៏សំខាន់ក្នុងការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យមានសង្គតិភាព និងស្របតាមយន្តការរួមតែមួយ។
ជាលទ្ធផល បន្ទាប់ពីការពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារលទ្ធផលសិក្សា និងការកំណត់ម៉ោងសិក្សាស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (ដែលកំណត់ថា ១ ក្រេឌីត ស្មើនឹង ១៥ ម៉ោងសម្រាប់ការបង្រៀនទ្រឹស្តី ៣០ ម៉ោងសម្រាប់ការសិក្សាប្រតិបត្តិ និង ៤៥ ម៉ោងសម្រាប់ការអនុវត្តជាក់ស្តែង) អង្គប្រជុំបានសម្រេចកែសម្រួលលើម៉ោងសិក្សាផ្នែកសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូល ព្រមទាំងកែសម្រួលពាក្យពេចន៍បច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពសម្រាប់ការអនុវត្តកម្រិតជាតិក្នុងពេលឆាប់ៗខាងមុខ។

Ministry of Tourism Continues the Development of the Competency-Based Curriculum (CBC) for Competency Standards Packages of Technical and Vocational Certificates 2 and 3 in Front Office and Food and Beverage Services for Upcoming National Implementation

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn