ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ចូលរួមផ្តល់ធាតុចូលសម្រាប់កម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧-២០៣០!

2026-09-23 Facebook Sync
ក្រសួងទេសចរណ៍ចូលរួមផ្តល់ធាតុចូលសម្រាប់កម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧-២០៣០!

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត​ ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ​និងប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីបច្ចេកទេសមានចំនួនសរុប ៣រូប ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧-២០៣០(Switzerland’s Southeast Asia Cooperation Programme 2027-2030) ដែលប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមសហអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុ​ប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Reto Grueninger នាយកសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការប្រចាំកម្ពុជា (ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ Swiss Development Cooperation-SDC) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាបនចំនួន ១៧ មានចំនួនសរុបប្រមាណ ៦០នាក់។

កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើកម្មវិធីសហប្រតិបត្តិការស្វ៊ីសសម្រាប់តំបន់អាស៊ី ឆ្នាំ២០២៧-២០៣០ (Switzerland's Southeast Asia Cooperation Programme 2027-2030) ដោយផ្តោតលើវិស័យអាទិភាពចំនួន២ គឹទីមួយសកម្មពេលអាកាសធាតុនិងបរិស្ថាន (Climate & Environment Action) និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាពនិងបរិយាប័ន្ន (Sustainable & Inclusive Development)។ អង្គប្រជុំពិភាក្សាលម្អិតលើប្រធានបទមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យអាទិភាពទាំង២ រួមមាន៖ ១. អនុវិស័យដែលមានតម្រូវការខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិ ២. កំណែទម្រង់សំខាន់សំខាន់សម្រាប់គាំទ្រដល់ការអនុវត្តការងារអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យអាទិភាពទាំង២ និង ៣. តួនាទីរបស់ស្វ៊ីសក្នុងការគាំទ្រពង្រឹងគោលការណ៍អភិបាលកិច្ចក្នុងវិស័យអាទិភាពទាំង២ នេះ។

ក្រសួងទេសចរណ៍ តាមរយៈឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ​និងប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រសួងទេសចរណ៍ ចូលរួមផ្តល់ធាតុចូលសម្រាប់កម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧-២០៣០ រួមមាន៖

១. ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចតាមរយៈកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញថ្មី (Pre-​employment) និងការលើកកម្ពស់សមត្ថភាពអ្នកជំនាញ (Up-Skilling) ដើម្បីទទួលបានអ្នកជំនាញទេសចរណ៍ដែលមានសមត្ថភាពវិជ្ជាជីវៈ និងផលិតភាពសមត្ថភាពការងារខ្ពស់ (Productive Capabilities) ។
២. ការទទួលស្គាល់អ្នកជំនាញទេសចរណ៍​កម្ពជាស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ឬក្របខណ្ឌគុណវុឌ្ឍិអាស៊ានការវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន (RPL) ជាការបើកច្រកសិក្សាពេញមួយជីវិតដល់អ្នកជំនាញទេសចរណ៍។
៣. ការអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍កម្រិតថ្នាក់គ្រប់គ្រង (Middle Management)។
៤. ការពង្រឹងសហគ្រិនភាព ដល់សហគ្រាសធនតូចនិងមធ្យម ក្នុងវិស័យទេសចរណ៍ ដែលជាធានាបាននូវភាពធន់របស់ប្រតិបត្តិករទេសចរណ៍ ។
៥. អភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល (Standard Training Packages) សម្រាប់គុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍កម្រិត ៥ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងវិជ្ជាជីវៈលើជំនាញសំខាន់ៗក្នុងវិស័យសណ្ឋាគាររួមមាន៖ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ជំនាញចុងភៅនិងដុតនំ។
៦. ការបង្កើតនូវផលិតផលទេសចរណ៍ (Tourism Products) តាមរយៈការអភិវឌ្ឍន៍គោលដៅទេសចរណ៍ (Destinations Development) ការគ្រប់គ្រងគោលដៅទេសចរណ៍និងទីផ្សារ (Destination Management and Marketing) និងលំហូរខ្សែទស្សនកិច្ច (Visitor Flows)សម្រាប់ខេត្តគោលដៅក្នុងប៉ូលអាទិភាពទេសចរណ៍សំខាន់ៗ ដែលជាការបង្កើតឱកាសការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ ។
៧. ការលើកកម្ពស់ទេសចរណ៍បៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយកសាងសមត្ថភាពសណ្ឋាគារ និងអាជីវកម្មទេសចរណ៍ឱ្យប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព
៨. ការពង្រឹងខ្សែច្រវាក់តម្លៃទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានគាំទ្រតួអង្គពាក់ព័ន្ធ ចាំបាច់ត្រូវការបង្កើតភាពរឹងមាំនៃសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងសហគ្រាសទេសចរណ៍ជាមួយខ្សែច្រវាក់តម្លៃក្នុងស្រុក។
៩. ការជំរុញឱកាសការងារ និងសហគ្រិនភាពប្រកបដោយបរិយាបន្នក្នុងវិស័យទេសចរណ៍ ដល់យុវជន ស្ត្រី ក្រុមជនងាយរងគ្រោះ និងប្រជាជនក្នុងសហគមន៍ខ្សត់ឱកាស តាមរយៈការអភិវឌ្ឍជំនាញ គន្លងអាជីព ការគាំទ្រធុរកិច្ចថ្មី និងការផ្សារភ្ជាប់ជាមួយសហគ្រាសទេសចរណ៍។
១០. ការពង្រឹងការទទួលស្គាល់ជំនាញ និងការចល័តកម្លាំងពលកម្មអាស៊ានស្រាបតា​មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA-TP) តាមរយៈជំរុញការអនុវត្តស្តង់ដារសមត្ថភាពរួមអាស៊ាន (ACCSTP)។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn