ដើម្បីបន្តលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងផ្តល់ឱកាសសិក្សាពេញមួយជីវិតដល់យុវជន ក៏ដូចជាបុគ្គលិក-កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាស្តីពី «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ីនធឺណិត (Basic Education Equivalency Programme - BEEP) ក្នុងវិស័យទេសចរណ៍»។
គោលបំណងសំខាន់ៗនៃសិក្ខាសាលារួមមាន៖
១. ពង្រីកឱកាសអប់រំ៖ ជួយដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ដែលមិនទាន់បានបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន ឱ្យទទួលបានឱកាសបន្តការរៀនសូត្រតាមប្រព័ន្ធអនឡាញប្រកបដោយភាពបត់បែន។
២. លើកកម្ពស់គុណវុឌ្ឍិវិជ្ជាជីវៈ៖ ផ្សារភ្ជាប់ការអប់រំមូលដ្ឋានទៅនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។
៣. ផ្សព្វផ្សាយ និងពង្រឹងកិច្ចសហការ៖ បង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ ម្ចាស់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ ក្នុងការគាំទ្រ និងលើកទឹកចិត្តបុគ្គលិកឱ្យទទួលបានការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់។
Ministry of Tourism Organizes a Workshop on the "Basic Education Equivalency Programme (BEEP) in Tourism" in Siem Reap Province on 17 August 2026!
To continuously enhance professional competencies and foster lifelong learning opportunities for youth and tourism industry professionals, the Ministry of Tourism is organizing a workshop on the "Basic Education Equivalency Programme (BEEP) in Tourism."
The primary objectives of the workshop include:
1. Expanding Educational Opportunities: Empower tourism personnel who have not completed basic education with access to flexible, online learning pathways.
2. Enhancing Professional Qualifications: Bridge fundamental education with technical and vocational tourism skills to effectively meet current labor market demands.
3. Fostering Outreach and Multi-Stakeholder Collaboration: Raise awareness among key stakeholders, business owners, and tourism operators to support continuous workforce upskilling and professional development.
#ក្រសួងទេសចរណ៍ #កម្មវិធីBEEP #អភិវឌ្ឍន៍ជំនាញទេសចរណ៍ #ខេត្តសៀមរាប #ការសិក្សាពេញមួយជីវិត