ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ ត្រៀមបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ នៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍!

2026-07-24 Facebook Sync
ក្រសួងទេសចរណ៍ ត្រៀមបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ នៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍!

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំ «វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ការពង្រឹងចំណេះដឹង និងជំនាញ៖ ផ្តល់ជូនសិក្ខាកាមនូវបច្ចេកទេសដឹកនាំភ្ញៀវទេសចរ ការសម្របសម្រួល និងជំនាញទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ។
២. ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌៖ លើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសម្បត្តិបេតិកភណ្ឌធម្មជាតិ និងប្រពៃណីទំនៀមទម្លាប់ក្នុងតំបន់។
៣. បដិសណ្ឋារកិច្ច និងសុវត្ថិភាព៖ បណ្តុះបណ្តាលអំពីស្តង់ដារបដិសណ្ឋារកិច្ច និងការគ្រប់គ្រងសុវត្ថិភាពជូនទេសចរក្នុងអំឡុងពេលទស្សនា។

The Ministry of Tourism Launches Community Tour Guide Training Program in Stung Treng Province to Enhance Capacity and Elevate Service Excellence!

In alignment with efforts to foster sustainable tourism development and augment local community livelihoods, the Ministry of Tourism, in collaboration with the Stung Treng Provincial Department of Tourism, is convening the "Community Tour Guide Training Program," scheduled to take place from July 27 to 31, 2026.

This comprehensive capacity-building program is structured around the following key objectives:
1. Enhancing Professional Knowledge and Skills: Equipping participants with essential tour guiding techniques, facilitation skills, and professional communication strategies.
2. Promoting Cultural and Natural Conservation: Raising awareness on the preservation of local natural assets, cultural heritage, and traditional community values.
3. Elevating Hospitality Standards and Tourist Safety: Delivering training on standard hospitality practices and visitor safety management during excursions.

#ក្រសួងទេសចរណ៍ #មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ #ខេត្តស្ទឹងត្រែង #ទេសចរណ៍ចីរភាព #ការបណ្តុះបណ្តាលសមត្ថភាព

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn