រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ Swisscontact សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) រៀបចំ «វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជាតិហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ» ដោយមានសិក្ខាកាមចូលរួមសរុប ២៦ នាក់ (ស្រី ៩ នាក់) មកពីវិស័យឯកជន និងមន្ទីរទេសចរណ៍ទាំង១២ នៃខេត្តគោលដៅគម្រោងហូកា។ ក្នុងនោះរួមមាន សិក្ខាកាមផ្នែកចុងភៅចំនួន ១០ នាក់ (ស្រី ១ នាក់) និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈចំនួន ១៦ នាក់ (ស្រី ៨ នាក់)។
វគ្គបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាពនេះ បានប្រព្រឹត្តទៅតាមកាលវិភាគលម្អិតដូចខាងក្រោម៖
១. ថ្ងៃទី១ (២៤ សីហា)៖ សិក្សាស្វែងយល់ពីការបណ្តុះបណ្តាល និងការវាយតម្លៃផ្អែកលើសមត្ថភាព (CBT/CBA) ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា និងអាស៊ាន ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់អ្នកវាយតម្លៃបង្គោលជាតិហូកា។
២. ថ្ងៃទី២ (២៥ សីហា)៖ ក្រេបជញ្ជក់គន្លឹះ និងជំនាញអនុវត្តជាក់ស្តែងរបស់អ្នកវាយតម្លៃបង្គោលជាតិហូកា និងការវិនិច្ឆ័យវាយតម្លៃសមត្ថភាពតាមរយៈសំណួរសរសេរ សួរផ្ទាល់មាត់ និងការបង្ហាញសមត្ថភាពជាក់ស្តែង។
៣. ថ្ងៃទី៣ (២៦ សីហា)៖ ការរៀបចំផែនការវាយតម្លៃសមត្ថភាពអ្នកជំនាញវាយតម្លៃ ស្របតាមស្តង់ដាហូកា។
៤. ថ្ងៃទី៤ (២៧ សីហា)៖ ការរៀបចំផែនការបណ្តុះបណ្តាលអ្នកជំនាញវាយតម្លៃ ស្របតាមស្តង់ដាហូកា។
៥. ថ្ងៃទី៥ (២៨ សីហា)៖ ការអនុវត្តវាយតម្លៃសមត្ថភាពបេក្ខជនជាក់ស្តែង តាមរយៈការសង្កេតផ្ទាល់លើការអនុវត្តជាក់ស្តែង សំណួរសរសេរ និងការសួរផ្ទាល់មាត់។
លទ្ធផលរំពឹងទុកទទួលបានពីវគ្គបណ្តុះបណ្តាល៖
- សិក្ខាកាមមកពីមន្ទីរទេសចរណ៍ទាំង១២ ទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ស្របតាមស្តង់ដាហូកា ក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន។
- ក្លាយជា «អ្នកវាយតម្លៃបង្គោលជាតិហូកា» ដែលមានសមត្ថភាពពេញលេញក្នុងការរៀបចំផែនការបណ្តុះបណ្តាល និងដឹកនាំការវាយតម្លៃជំនាញវិជ្ជាជីវៈប្រកបដោយតម្លាភាព គណនេយ្យភាព និងគុណភាពខ្ពស់។
- ពង្រឹង និងពង្រីកមូលធនមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅតាមបណ្តាខេត្តគោលដៅ សំដៅលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើងស្របតាមស្តង់ដាអន្តរជាតិ។
Ministry of Tourism, in collaboration with the Skills Development Programme (SDP) of Swisscontact, successfully conducted the "National HoKa Assessor Training on Food and Beverage Service and Cooking."
Phnom Penh: From August 24 to 28, 2026, the Ministry of Tourism, in collaboration with the Skills Development Programme (SDP) of Swisscontact, successfully conducted the "National HoKa Assessor Training on Food and Beverage and Cooking." The training brought together 26 active participants (9 females) representing the private sector and 12 Provincial Departments of Tourism within the HoKa target provinces, comprising 10 cooking professionals (1 female) and 16 food and beverage service professionals (8 females).
The structured training and competency assessment program proceeded across the five-day schedule as follows:
1. Day 1 (August 24): Overview of Competency-Based Training and Assessment (CBT/CBA), Cambodian and ASEAN Qualification Frameworks, and the key roles and responsibilities of a National HoKa Core Assessor.
2. Day 2 (August 25): In-depth exploration of core assessor methodologies and competency evaluation through written tests, oral questioning, and practical demonstrations.
3. Day 3 (August 26): Formulating comprehensive competency assessment plans aligned with HoKa standards.
4. Day 4 (August 27): Developing tailored training and delivery plans for professional assessors under HoKa framework.
5. Day 5 (August 28): Conducting practical candidate competency evaluations through direct observation, written assessments, and oral examination.
Expected Key Outcomes:
- Participants from all 12 Provincial Departments of Tourism attain robust, standardized competencies aligned with HoKa, National, and ASEAN Qualification Frameworks.
- Qualification of candidates as "National HoKa Core Assessors," fully equipped to plan, coordinate, and execute professional assessments with rigorous quality, transparency, and integrity.
- Continued enhancement and expansion of human capital within the tourism and hospitality sector across target destinations, driving the standard of Cambodian hospitality services toward excellence.
#ក្រសួងទេសចរណ៍ #គម្រោងហូកា #SwisscontactCambodia #បដិសណ្ឋារកិច្ចកម្ពុជា #ការអភិវឌ្ឍធនធានមនុស្ស






















