ព័ត៌មាន និងការប្រកាស

គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ត្រៀមរៀបចំ «ទិវាជំនាញហូកា ឆ្នាំ២០២៦ (HoKa Skills Day 2026)»!

2026-10-20 Facebook Sync
គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ត្រៀមរៀបចំ «ទិវាជំនាញហូកា ឆ្នាំ២០២៦ (HoKa Skills Day 2026)»!

គណៈកម្មការគ្រប់គ្រងគម្រោងហូកា (គ.គ.ហ.) នៃក្រសួងទេសចរណ៍ ត្រៀមរៀបចំ «ទិវាជំនាញហូកា ឆ្នាំ២០២៦» ក្រោមប្រធានបទ៖ «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈការរៀនសូត្រពេញមួយជីវិត»។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនប្រមាណ ៣៥០ នាក់។

កម្មវិធីទាំងមូលនឹងផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖
១. របាយការណ៍បូកសរុបលទ្ធផលនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់ឆ្នាំ២០២៦
២. កិច្ចពិភាក្សាលើប្រធានបទ «ការកសាងមាគ៌ានៃការរៀនសូត្រពេញមួយជីវិត សម្រាប់អ្នកជំនាញក្នុងវិស័យទេសចរណ៍» សម្របសម្រួលដោយ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ.
៣. កិច្ចពិភាក្សាលើប្រធានបទ «ការទទួលស្គាល់សមត្ថភាព និងការពង្រឹងស្តង់ដាវិជ្ជាជីវៈ» សម្របសម្រួលដោយ លោក Subas Subedi ប្រធានក្រុមការងារនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) របស់អង្គការ Swisscontact
៤. កិច្ចពិភាក្សាលើប្រធានបទ «ការពង្រឹងកិច្ចសហការដើម្បីជំនាញ ការងារ និងកំណើនប្រកបដោយចីរភាពក្នុងវិស័យទេសចរណ៍» សម្របសម្រួលដោយ លោកស្រី សាយ៉ា ម៉ារតា សមាជិកាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ATP Consultant Co., Ltd.

ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រសួងទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងការបន្តពង្រឹងគុណភាព និងសមត្ថភាពជំនាញវិជ្ជាជីវៈដល់ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យថ្មី ស្របតាមទិសដៅនៃការរៀនសូត្រពេញមួយជីវិត។

The HoKa Steering Committee of the Ministry of Tourism is Set to Host the "HoKa Skills Day 2026"!

The HoKa Steering Committee of the Ministry of Tourism is preparing to host the "HoKa Skills Day 2026" under the theme: "Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning." This premier event will be held under the high presidency of H.E. Huot Hak, Minister of Tourism, bringing together approximately 350 distinguished representatives from line ministries, relevant institutions, development partners, and private-sector stakeholders.

The agenda will feature key substantive proceedings and strategic panel sessions, including:
1. Progress Report on the Achievements of the HoKa Hospitality Training Program under the Skills Development Programme for 2026
2. Panel Discussion on "Paving Lifelong Learning Pathways for Tourism Professionals," moderated by Dr. Chhoub Ratana, Director of the Department of Tourism Professional Training and Head of the HoKa Secretariat
3. Panel Discussion on "Competency Recognition and the Enhancement of Professional Standards," moderated by Mr. Subas Subedi, Team Leader of the Skills Development Programme (SDP), Swisscontact
4. Panel Discussion on "Strengthening Multi-Stakeholder Collaboration for Skills, Employment, and Sustainable Tourism Growth," moderated by Ms. Szilvia Marta, Board Member of ATP Consultant Co., Ltd.

This milestone event underscores the joint commitment of the Ministry of Tourism and its strategic partners toward fostering excellence, upskilling the tourism workforce, and aligning national competencies with modern labor market dynamics through sustainable lifelong learning frameworks.

#ក្រសួងទេសចរណ៍ #គម្រោងហូកា #ទិវាជំនាញហូកា២០២៦ #ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ #ស្វីសខន់ថាក់

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn