ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច» !

2026-11-18 Facebook Sync
ក្រសួងទេសចរណ៍ត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច» !

ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd. នឹងរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច» នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ជូនដល់គ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍។

សិក្ខាសាលានេះ ផ្តោតសំខាន់លើការពង្រឹងជំនាញទំនាក់ទំនងវិជ្ជាជីវៈ និងកម្រិតប្រតិបត្តិ (Professional Networking & Executive Communication) តាមរយៈប្រធានបទគន្លឹះសំខាន់ៗ រួមមាន៖

1. ការបង្កើតចំណាប់អារម្មណ៍ដំបូងប្រកបដោយប្រសិទ្ធភាព (Make Your First Impression Count)
2. ការកសាងទំនាក់ទំនងល្អចាប់ពីកិច្ចសន្ទនាដំបូង (Build Rapport from the First Conversation)
3. ការរៀបរាប់ពីសាវតារ និងបទពិសោធន៍វិជ្ជាជីវៈរបស់អ្នក (Tell Your Professional Story)
4. ការដោះស្រាយកិច្ចសន្ទនាដ៏លំបាកប្រកបដោយភាពប៉ិនប្រសប់ និងការទូត (Navigate Difficult Conversations with Diplomacy)
5. ការរក្សាលំហូរនៃកិច្ចសន្ទនាឱ្យមានភាពរលូន (Keep the Conversation Moving)
6. ការទំនាក់ទំនងឆ្លងវប្បធម៌ (When Communication Crosses Cultures)
7. ការវិវត្តពីភាសាអង់គ្លេសទូទៅ ទៅកាន់ភាសាអង់គ្លេសកម្រិតប្រតិបត្តិ (From Good English to Executive English)
8. បញ្ហាប្រឈមនៃការកសាងបណ្តាញទំនាក់ទំនងកម្រិតអន្តរជាតិ (The International Networking Challenge)
9. ការប្រែក្លាយជំនាញក្នុងថ្ងៃនេះ ទៅជាការអនុវត្តជាក់ស្តែង (Turning Today’s Skills into Action)

កម្មវិធីនេះ នឹងជួយលើកកម្ពស់ទំនុកចិត្ត និងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសកម្រិតអន្តរជាតិរបស់ធនធានមនុស្សទេសចរណ៍កម្ពុជា ដើម្បីពង្រឹងគុណភាពសេវាកម្មបដិសណ្ឋារកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ។

The Ministry of Tourism Prepares to Host a Capacity-Building Workshop on “English Master Class in Hospitality”!

The Ministry of Tourism, in collaboration with Edifyworld Co., Ltd., will organize a specialized workshop on “Capacity Building for English Master Class in Hospitality” on November 20, 2026, at the Ministry of Tourism Headquarters. The training is specifically tailored for Master Trainers, Master Assessors, tourism professionals, and managerial executives within the tourism and hospitality sector.

This workshop focuses on advancing Professional Networking and Executive Communication competencies through nine core modules:

1. Make Your First Impression Count
2. Build Rapport from the First Conversation
3. Tell Your Professional Story
4. Navigate Difficult Conversations with Diplomacy
5. Keep the Conversation Moving
6. When Communication Crosses Cultures
7. From Good English to Executive English
8. The International Networking Challenge
9. Turning Today’s Skills into Action

This initiative is designed to elevate the confidence and international English proficiency of Cambodia’s tourism human capital, thereby enhancing hospitality service standards and strengthening the sector’s global competitiveness.

#ក្រសួងទេសចរណ៍ #វិស័យបដិសណ្ឋារកិច្ច #ការអភិវឌ្ឍធនធានមនុស្សទេសចរណ៍ #ភាសាអង់គ្លេសសម្រាប់បដិសណ្ឋារកិច្ច #ទេសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍ត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច» !
ក្រសួងទេសចរណ៍ត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច» !

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn