ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់ប្រតិបត្តិករ ក៏ដូចជាបុគ្គលិកបម្រើការងារក្នុងវិស័យបដិសណ្ឋារកិច្ចឱ្យស្របតាមស្តង់ដាគុណភាពកម្រិតខ្ពស់ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ភី.អេស ហសភីថលលីធី ឯ.ក (P.S Hospitality Co., Ltd.) នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សេវាកម្មប្រណីត ជំនាញសេវាកម្មសណ្ឋាគារ» រយៈពេល ២ ថ្ងៃ។
វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់លើប្រធានបទគន្លឹះចំនួន ៣ រួមមាន៖
១. សារៈសំខាន់នៃការយល់ដឹងអំពីអន្តរវប្បធម៌ក្នុងវិស័យទេសចរណ៍៖ ការបំពេញការងារក្នុងបរិយាកាសចម្រុះវប្បធម៌ ការយល់ដឹងអំពីតម្រូវការជាក់ស្តែងរបស់ភ្ញៀវ និងសហការីមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ការវិភាគឥរិយាបថអតិថិជន និងការអនុវត្តដំណោះស្រាយឆ្លើយតបប្រកបដោយប្រសិទ្ធភាព ព្រមទាំងការកសាងឥរិយាបថវិជ្ជាជីវៈ និងជំនាញដោះស្រាយបញ្ហានៅកន្លែងការងារ។
២. សិល្បៈនៃបដិសណ្ឋារកិច្ច៖ ការស្វែងយល់ស៊ីជម្រៅអំពីនិយមន័យនៃបដិសណ្ឋារកិច្ច និងធាតុផ្សំគន្លឹះទាំង ១០ នៃឧត្តមភាពបដិសណ្ឋារកិច្ច (ឥរិយាបថវិជ្ជមាន, ការរៀបចំចាត់ចែង, គុណភាពសេវាកម្ម, វិជ្ជាជីវៈនិយម, នវានុវត្តន៍, ការងារជាក្រុម, ការយកចិត្តទុកដាក់លើព័ត៌មានលម្អិត, សុចរិតភាព, បរិយាបន្ន និងការបណ្តុះបណ្តាលបន្ត)។
៣. នីតិវិធីប្រតិបត្តិស្តង់ដា (SOP) និងបច្ចេកទេសសេវាកម្ម៖ ទិដ្ឋភាពទូទៅនៃសេវាកម្មប្រណីត (Luxury Service) គន្លឹះសំខាន់ៗនៃការផ្តល់សេវាកម្មល្អឥតខ្ចោះ ស្តង់ដានិងនីតិវិធីនៃការរៀបចំតុអាហារ ព្រមទាំងការរៀបចំសម្ភារបរិក្ខារបម្រើសេវាកម្មស្របតាមការកុម្ម៉ង់ជាក់ស្តែងរបស់ភ្ញៀវ។
វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងការលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើនការបណ្តុះបណ្តាលផ្ទៃក្នុង (In-House Training) ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក និងលើកកម្ពស់គុណភាពវិជ្ជាជីវៈប្រកបដោយនិរន្តរភាព។
The Ministry of Tourism to Organize a Specialized Training Program on "Luxury Hospitality & Hotel Service Excellence" in Banteay Meanchey Province!
To enhance the quality of tourism services and advance professional competencies among hospitality operators and personnel toward premier quality standards, the Ministry of Tourism, in collaboration with P.S Hospitality Co., Ltd., is organizing a comprehensive two-day training program entitled "Luxury Hospitality & Hotel Service Excellence."
This executive training curriculum encompasses three key thematic modules:
1. Intercultural Competence in Tourism and Hospitality: Navigating cross-cultural workplaces, recognizing diversity and the empirical expectations of international guests and colleagues, conducting consumer behavior analysis, executing effective service-recovery solutions, and cultivating professional etiquette alongside critical problem-solving skills in the workplace.
2. The Art of Hospitality Excellence: Defining foundational hospitality paradigms and examining the 10 Core Pillars of Hospitality Excellence (Positive Attitude, Operational Organization, Service Quality, Professionalism, Innovation, Teamwork, Attention to Detail, Integrity, Inclusivity, and Continuous Professional Development).
3. Standard Operating Procedures (SOPs) & Service Techniques: Fundamental principles of luxury guest services, methodologies for delivering premier guest experiences, standardized banquet and table-setting protocols, and precise operational setups aligned with individual guest dining orders.
This training program serves as a pivotal initiative supporting the Ministry of Tourism's strategic framework to encourage private sector engagement in in-house capacity building, fostering human resource development and sustained professional excellence across the hospitality industry.
#ក្រសួងទេសចរណ៍ #ការបណ្តុះបណ្តាលវិជ្ជាជីវៈ #បដិសណ្ឋារកិច្ច #ក្រុងប៉ោយប៉ែត #ខេត្តបន្ទាយមានជ័យ