ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលភាសាសម្រាប់វិជ្ជាជីវៈ Edifyworld ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា!

2026-09-23 Facebook Sync
ក្រសួងទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលភាសាសម្រាប់វិជ្ជាជីវៈ Edifyworld ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា!

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋាន តំណាងលោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានសរុបចំនួន ៥ រូប អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលភាសាសម្រាប់វិជ្ជាជីវៈ Edifyworld និងជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Mark Windale នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Edifyworld Co., Ltd. ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅលើកកម្ពស់សមត្ថភាពមូលធនមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងស្តង់ដារអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ តាងនាមលោកបណ្ឌិតប្រធាននាយកដ្ឋាន លោក ចឹក គារុណ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត Mark Windale ក្នុងការចូលរួមពង្រឹងភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍជំនាញភាសាអង់គ្លេសជូនដល់អ្នកជំនាញទេសចរណ៍កម្ពុជា។ លោកអនុប្រធាននាយកដ្ឋាន ក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលគន្លឹះចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa), កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP) ដែលសុទ្ធសឹងជាយន្តការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ បង្កើនឱកាសការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មនៅក្នុងតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើទិសដៅការងារអាទិភាពមួយចំនួន រួមមាន៖
១. បន្តជំរុញនីតិវិធីចុះបញ្ជីក្រុមហ៊ុន Edifyworld Co., Ltd. ជាស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លើជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច ដោយផ្តល់នូវកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណវុឌ្ឍិ និងការទទួលស្គាល់ជាអន្តរជាតិ ដើម្បីគាំទ្រដល់អ្នកជំនាញទេសចរណ៍កម្ពុជាក្នុងការពង្រឹងសមត្ថភាព និងពង្រីកឱកាសការងារទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
២. បន្តជំរុញការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតពិសេស (Master Class) ជូនដល់គ្រូបង្គោល អ្នកវាយតម្លៃបង្គោល និងថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងទំនាក់ទំនងភាសាអង់គ្លេសឱ្យស្របតាមស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបន្តរៀបចំនៅដើមឆ្នាំ២០២៧ ខាងមុខ។
៣. ធ្វើទស្សនកិច្ចពិនិត្យសម្បទារូបវន្ត បន្ទប់សិក្សា សម្ភារបរិក្ខារ ឧបករណ៍ឧបទេសសិក្សា និងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌល។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យមានសមត្ថភាពជំនាញភាសាអង់គ្លេសកាន់តែរឹងមាំ ឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល ក្របខណ្ឌស្តង់ដារអាស៊ាន និងនិន្នាការអភិវឌ្ឍន៍ទេសចរណ៍សកល ដែលជាកត្តាស្នូលក្នុងការពង្រឹងគុណភាពសេវាកម្ម បង្កើនឧត្តមភាពប្រកួតប្រជែង និងគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។

Ministry of Tourism Fosters Strategic Cooperation with Edifyworld Language Center for Vocations to Elevate English Proficiency in Cambodia’s Hospitality Sector!

Phnom Penh: On the afternoon of September 22, 2026, Mr. Chek Kearun, Deputy Director of the Department, representing Dr. Chhoub Ratana, Director of the Department of Tourism Professional Training and Head of the Secretariat of the National Committee for Tourism Professionals (NCTP), led a delegation of five technical officials to conduct an institutional visit to the Edifyworld Language Center for Vocations. During the visit, the delegation engaged in bilateral discussions with Dr. Mark Windale, General Director of Edifyworld Co., Ltd., to strengthen collaborative initiatives on English language training tailored for the hospitality and tourism sectors, aimed at enhancing human capital to align with labor market demands and international standards.

On behalf of the Department Director, Mr. Chek Kearun commended Dr. Mark Windale for his continuous dedication to solidifying this public-private partnership with the Ministry of Tourism. He underlined the visionary leadership and high commitment of the Minister of Tourism in advancing human resource development through three pillars of vocational training: the Hospitality Campaign (HoKa), the Cambodian Qualifications Framework (CQF), and the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP). These strategic frameworks serve as catalysts for upgrading professional qualifications, expanding career opportunities, and bolstering regional and international labor mobility.

Both parties discussed strategic perspectives and explored bilateral cooperation across several priority areas, including:
- Facilitating the formal institutional registration process of Edifyworld Co., Ltd. as an accredited tourism vocational training center specialized in English for Hospitality, offering internationally benchmarked training programs to support Cambodian tourism professionals in expanding career mobility across national, regional, and global levels.
- Formulating specialized English Master Classes and professional development workshops targeting National Master Trainers, Master Assessors, and industry executives/managers to enhance communicative competencies and industry-specific language fluency, scheduled for November 2026 in Phnom Penh and Siem Reap, with continuing phases planned for early 2027.
- Conducting a comprehensive assessment of the center’s physical infrastructure, classroom environments, technical facilities, didactic learning resources, and curriculum delivery standards.

This official visit reflects the shared vision and commitment of both institutions to forge an impactful partnership in developing high-caliber tourism human resources. Strengthening English language proficiencies aligned with the digital economy, ASEAN regional benchmarks, and global tourism trajectories remains vital to elevating service excellence, boosting competitive advantages, and fulfilling the Royal Government’s vision of building a resilient, inclusive, and sustainable tourism economy in Cambodia.

#ក្រសួងទេសចរណ៍ #គណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ #ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ #បដិសណ្ឋារកិច្ចកម្ពុជា #រាជធានីភ្នំពេញ

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn