រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រួមជាមួយលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី «ដំណើរការចុះកម្មសិក្សា និងការសរសេររបាយការណ៍ស្រាវជ្រាវ» នៃវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ គណៈគ្រប់គ្រងសាកលវិទ្យាល័យធនធានមនុស្ស សិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១០០នាក់។
នៅក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើបទបង្ហាញតម្រង់ទិសអំពីគោលបំណង នីតិវិធីនៃការចុះកម្មសិក្សា និងវិធីសាស្ត្រនៃការសរសេររបាយការណ៍ស្រាវជ្រាវ អមដោយការចាប់ឆ្នោតជ្រើសរើសសាស្ត្រាចារ្យណែនាំដោយចៃដន្យ ព្រមទាំងមានការចូលរួមសួរដេញដោល និងឆ្លើយបំភ្លឺយ៉ាងផុសផុល។ ដំណាក់កាលចុះកម្មសិក្សានេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីសិក្ខាកាមបានបញ្ចប់វគ្គបណ្តុះបណ្តាលទ្រឹស្តីក្នុងថ្នាក់ដោយជោគជ័យ ដោយត្រូវបន្តចុះកម្មសិក្សាអនុវត្តជាក់ស្តែង និងចងក្រងរបាយការណ៍ស្រាវជ្រាវរយៈពេល ២ខែបន្ថែមទៀត មុននឹងត្រូវឡើងការពាររបាយការណ៍នៅចំពោះមុខគណៈកម្មការវាយតម្លៃ ដើម្បីទទួលបានលទ្ធផលជាស្ថាពរសម្រាប់បម្រើឱ្យការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ទេសចរណ៍ស្របច្បាប់។
ជាចុងក្រោយ តំណាងក្រសួងទេសចរណ៍ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវពង្រឹងកិច្ចសហការឱ្យបានស្អិតរមួតនៅក្នុងក្រុម ព្រមទាំងពិគ្រោះយោបល់ជាមួយសាស្ត្រាចារ្យណែនាំឱ្យបានជាប្រចាំ ដើម្បីធានាឱ្យបាននូវគុណភាពនៃការស្រាវជ្រាវ ស្របតាមគោលការណ៍ណែនាំបច្ចេកទេស និងឆ្លើយតបជាឧត្តមប្រយោជន៍ដល់វិស័យទេសចរណ៍ និងសង្គមជាតិទាំងមូល។
National and Phnom Penh Regional Tour Guide Trainees Prepare for Field Practicum and Capstone Research to Complete Professional Certification!
Phnom Penh: On the morning of October 17, 2026, Mr. Chek Kearun, Deputy Director of the Department of Tourism Vocational Training and high representative of Dr. Choub Ratana, Director of the Department, alongside Dr. Chea Sopheap, Rector of the Human Resources University (HRU), co-presided over a consultative briefing on the "Field Practicum and Research Report Guidelines" for trainees of the 7th Generation National Tour Guide and 21st Generation Phnom Penh and Surrounding Regional Tour Guide Training Programs. The event brought together approximately 100 participants, including technical officials from the Ministry of Tourism, university leadership, tour guide trainees, and media representatives.
During the session, technical officials delivered comprehensive orientation presentations detailing the strategic objectives, operational procedures, and standardized academic research methodologies required for the practicum. The session also featured the randomized selection of academic advisors and an engaging, interactive Q&A discussion. This mandatory practicum phase commences following the successful completion of theoretical coursework. Trainees will undergo a two-month intensive field internship and capstone report preparation, culminating in an oral defense before an official examination committee—a prerequisite for credentialing and acquiring a professional tour guide license.
Concluding the briefing, representatives from the Ministry of Tourism and university leadership urged all trainees to foster proactive teamwork and maintain consistent academic consultations with their designated advisors. They emphasized conducting rigorous, ethical field research strictly aligned with established institutional standards to contribute meaningfully to national socio-economic growth and the broader tourism sector.
#ក្រសួងទេសចរណ៍ #នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ #សាកលវិទ្យាល័យធនធានមនុស្ស #មគ្គុទ្ទេសក៍ទេសចរណ៍ #ការអភិវឌ្ឍធនធានមនុស្សទេសចរណ៍
























