ព័ត៌មាន និងការប្រកាស

សាលាសណ្ឋាគារ សាលាបាយ បានបណ្តុះបណ្តាលសិក្ខាកាមជាង ២,២០០នាក់ ក្នុងរយៈពេល ២៤ឆ្នាំ និងបន្តពង្រឹងសមត្ថភាពតាមស្តង់ដាអាស៊ាន!!

2026-10-23 Facebook Sync
សាលាសណ្ឋាគារ សាលាបាយ បានបណ្តុះបណ្តាលសិក្ខាកាមជាង ២,២០០នាក់ ក្នុងរយៈពេល ២៤ឆ្នាំ និងបន្តពង្រឹងសមត្ថភាពតាមស្តង់ដាអាស៊ាន!!

ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ អមដំណើរដោយលោកបណ្ឌិតប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមន្ត្រីជំនាញនៃនាយកដ្ឋាន បានចុះបំពេញទស្សនកិច្ចនៅសាលាសណ្ឋាគារ សាលាបាយ ដើម្បីពិនិត្យវឌ្ឍនភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ក្រោមក្របខណ្ឌ ASEAN MRA-TP ព្រមទាំងពិនិត្យគុណវុឌ្ឍិគ្រូបង្គោល និងពិភាក្សាអំពីការរៀបចំកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់អតីតសិស្ស (Alumni Development)។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាលា ក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាព និងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញច្បាស់លាស់ សីលធម៌វិជ្ជាជីវៈ និងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្មទេសចរណ៍។ ជាមួយគ្នានេះ លោកបណ្ឌិតប្រធាននាយកដ្ឋានបានលើកទឹកចិត្តឱ្យស្ថាប័នបណ្តុះបណ្តាលបន្តពង្រឹងគុណភាពកម្មវិធីសិក្សា អភិវឌ្ឍសមត្ថភាពគ្រូបណ្តុះបណ្តាល ពង្រីកកិច្ចសហការជាមួយវិស័យឯកជន និងជំរុញការអនុវត្តការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (Competency-Based Training) ដើម្បីធានាថា សិស្ស និងសិក្ខាកាមដែលបញ្ចប់ការសិក្សា មានចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈគ្រប់គ្រាន់ សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារកម្ពុជា និងក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះ ការរៀបចំកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់អតីតសិស្ស ក៏ជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត និងជួយឱ្យអតីតសិស្សអាចបន្តពង្រឹងជំនាញ បង្កើនបទពិសោធន៍ការងារ និងសម្របខ្លួនទៅនឹងការវិវត្តនៃឧស្សាហកម្មទេសចរណ៍។ ការយកចិត្តទុកដាក់លើគុណវុឌ្ឍិគ្រូបង្គោល និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ក៏នឹងរួមចំណែកធានាបាននូវប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ។

គួរបញ្ជាក់ផងដែរថា រយៈពេលសិក្សាសម្រាប់វគ្គបណ្តាលមានរយៈពេល ១១ ខែ ដោយសិក្សាទ្រឹស្តី ៧ខែ និង ៤ខែសម្រាប់ចុះកម្មសិក្សា ជាមួយសណ្ឋាគារ និងភោជនីយដ្ឋាន លំដាប់ផ្កាយ៤ និង៥ ជាង ២០ទីតាំងដែកជាដៃគូរបស់សាលា។

សាលាបាយសាលាសណ្ឋាគារ សាលាបាយ ជាសាលាដែលបានអនុវត្តកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ASEAN MRA-TP ដោយមានការអនុញ្ញាតពីក្រសួងទេសចរណ៍ អស់រយៈពេល២៤ ឆ្នាំកន្លងមកគិតចាប់ពីឆ្នាំ២០០២-២០២៦ ដោយមានសិក្ខាកាមបញ្ជប់ការសិក្សាសរុប ២២០០នាក់។ បានអនុវត្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ក្រោមក្របខណ្ឌ ASEAN MRA-TP ដោយបានបណ្តុះបណ្តាលសិស្សសរុបចំនួន ១៤៨នាក់ ក្នុងនោះមានសិស្សស្រីចំនួន ១០៨នាក់ លើជំនាញសំខាន់ៗ រួមមាន៖ ជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ និងជំនាញស្ប៉ា និងសុខុមាលភាព។

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការតាមដាន និងគាំទ្រដល់ការអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស បង្កើនឱកាសការងារ និងរួមចំណែកពង្រឹងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងចីរភាព។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn