ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចូលរួមជាគ្រូឧទ្ទេសក្នុង
“វគ្គវិក្រឹតការពិសេស ជំនាន់ទី២ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ” នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ដែលសិក្ខាកាម សរុបចំនួន ៨៨រូប។
ក្នុងឱកាសនោះ លោកគ្រូឧទ្ទេសក៏បានចែករំលែកចំណេះដឹង និងបទពិសោធន៍លើមេរៀនសំខាន់ៗ រួមមាន៖
១.បដិសណ្ឋារកិច្ច និងសេវាកម្មប្រណិត សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍
២.ចំណេះដឹងអំពីទេសចរណ៍
វគ្គបណ្តុះបណ្តាលនេះក៏មានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីរបកគំហើញថ្មីៗ ដែលទទួលបានពីការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងការគ្រប់គ្រងបេតិកភណ្ឌ ព្រមទាំងការធ្វើបច្ចុប្បន្នភាពចំណេះដឹងស្របតាមការវិវត្តនៃវិស័យទេសចរណ៍។ កម្មវិធីសិក្សាទាំងមូលត្រូវបានរៀបចំដោយមានការចូលរួមបង្រៀនផ្ទាល់ពីមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា ដើម្បីធានាថាសិក្ខាកាមទទួលបានទាំងចំណេះដឹងទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែង។
ជាពិសេស វគ្គនេះបានផ្តោតលើការពង្រឹងតួនាទីរបស់មគ្គុទ្ទេសក៍ទេសចរណ៍ជាអ្នកផ្សព្វផ្សាយវប្បធម៌ និងបេតិកភណ្ឌជាតិ ដោយលើកកម្ពស់ការបកស្រាយព័ត៌មានប្រកបដោយភាពត្រឹមត្រូវ ស្របតាមមូលដ្ឋានវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ក៏ជួយពង្រឹងស្មារតីចូលរួមអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ ព្រមទាំងលើកកម្ពស់រូបភាព និងកេរ្តិ៍ឈ្មោះរបស់តំបន់រមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍ផ្សេងៗនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងលើឆាកអន្តរជាតិ។





