ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជាឲ្យកាន់តែប្រសើរឡើង!
នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញ លើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជា ការផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍តាមរយៈ «ទូរទស្សន៍ខ្សឹបទេសចរណ៍» (Tourism Podcasts) ក៏ដូចជាការចុះបញ្ជីគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

























