មន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រោមការឧបត្ថម្ភពីអង្គការ ស្វីសខន់ថាក់ (Swisscontact) បើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ!
នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ» ក្រោមអធិបតីភាព លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្ត។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសិក្ខាកាមសរុបចំនួន ២០ រូប (ស្រី ១៦ រូប) ដែលជាបុគ្គលិកបម្រើការងារតាមសណ្ឋាគារ រីសត និងភោជនីយដ្ឋាននានាក្នុងខេត្តក្រចេះ។ វគ្គសិក្សានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការមន្ទីរទេសចរណ៍ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ Swisscontact។































