ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល រួមគ្នាពង្រឹងគុណភាពការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្ពោះទៅស្តង់ដារអាស៊ាន និងអន្តរជាតិ!!

2026-07-29 Facebook Sync
ក្រសួងទេសចរណ៍ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល រួមគ្នាពង្រឹងគុណភាពការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្ពោះទៅស្តង់ដារអាស៊ាន និងអន្តរជាតិ!!

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. រួមជាមួយមន្ត្រីជំនាញ ១រូប បានជួបពិភាក្សាការងារជាមួយតំណាងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល (Paul Dubrule School of Hospitality and Tourism) ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលឱ្យកាន់តែមានគុណភាព ស្របតាមតម្រូវការទីផ្សារការងារ និងស្តង់ដារជាតិ-អន្តរជាតិ។

ក្នុងជំនួបនេះបានផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖

១.ពិនិត្យវឌ្ឍនភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ក្រោមក្របខណ្ឌ ASEAN MRA-TP។
២.ពិនិត្យ និងពង្រឹងគុណវុឌ្ឍិ និងសមត្ថភាពគ្រូបង្គោល។
៣.រៀបចំកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់អតីតសិស្ស (Alumni Development)។
៤.សហការរៀបចំពិព័រណ៍ការងារ (Job Fair) ដើម្បីបង្កើនឱកាសការងារសម្រាប់និស្សិត និងអ្នកបញ្ចប់ការសិក្សា។
៥.ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យទេសចរណ៍។

សម្រាប់ឆ្នាំ២០២៦ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានបណ្តុះបណ្តាលសិស្សសរុបចំនួន ៣១៩នាក់ (ស្រី ២២៧នាក់) លើជំនាញសំខាន់ៗ រួមមាន៖
១.ជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ច
២.ជំនាញប្រតិបត្តិការផ្នែកទីភ្នាក់ងារទេសចរណ៍
៣.ជំនាញសេវាកម្មភ្ញៀវ (ផ្នែកការិយាល័យជួរមុខ និងគេហកិច្ច)
៤.ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
៥.ជំនាញចម្អិនម្ហូបអាហារ
៦.ជំនាញធ្វើនំ
៧.ថ្នាក់ត្រៀមបដិសណ្ឋារកិច្ច

ក្នុងឱកាសនោះ លោកបណ្ឌិត ជួប រតនា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងជំរុញការបណ្តុះបណ្តាលដែលផ្អែកលើសមត្ថភាព ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ លោកក៏បានលើកទឹកចិត្តឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបង្គោល ការវាយតម្លៃសមត្ថភាព និងការភ្ជាប់និស្សិតទៅកាន់ឱកាសការងារជាក់ស្តែង ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារទេសចរណ៍ក្នុងតំបន់ និងពិភពលោក។

ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងក្រសួងទេសចរណ៍ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ក្នុងការបន្តពង្រឹងគុណភាពការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងបង្កើតធនធានមនុស្សដែលមានសមត្ថភាព វិជ្ជាជីវៈ សីលធម៌ និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn