ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ Edifyworld ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច!!

2026-08-04 Facebook Sync
ក្រសួងទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ Edifyworld ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច!!

ទីស្តីការក្រសួងទេសចរណ៍៖ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋាន ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Mark Windale នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Edifyworld Co., Ltd. ដើម្បីពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងស្តង់ដារអន្តរជាតិ។

ក្នុងជំនួបនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកបណ្ឌិត Mark Windale និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់អ្នកជំនាញទេសចរណ៍កម្ពុជា។ លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP) ដែលជាយន្តការសំខាន់ក្នុងការលើកកម្ពស់គុណភាពអ្នកជំនាញទេសចរណ៍ បង្កើនឱកាសការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការធ្វើចល័តភាពការងារនៅក្នុងតំបន់ និងអន្តរជាតិ។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ និងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន៖

១.ពិនិត្យនីតិវិធីចុះបញ្ជីក្រុមហ៊ុន Edifyworld Co., Ltd. ជាស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លើជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច ដោយផ្តល់កម្មវិធីបណ្តុះបណ្តាលដែលមានគុណភាព និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដើម្បីជួយដល់អ្នកជំនាញទេសចរណ៍កម្ពុជាបង្កើនសមត្ថភាព និងពង្រីកឱកាសការងារទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ។

២.សិក្សាលទ្ធភាពរៀបចំសិក្ខាសាលា និងថ្នាក់បណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតពិសេស (Master Class) សម្រាប់គ្រូបង្គោល អ្នកវាយតម្លៃបង្គោល និងថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងសមត្ថភាពទំនាក់ទំនងជាភាសាអង់គ្លេសឱ្យស្របតាមស្តង់ដារអន្តរជាតិ។

៣.ពិនិត្យលទ្ធភាពកៀរគរប្រភពហិរញ្ញប្បទានពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសហគ្រិនខ្មែរ (Khmer Enterprise) ដើម្បីគាំទ្រកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសចាប់ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតខ្ពស់ សម្រាប់សហគ្រិន អាជីវកម្មទេសចរណ៍ និងអ្នកជំនាញទេសចរណ៍ទូទាំងប្រទេស ស្របតាមតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម។

៤.ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីដាក់បញ្ចូលកម្មវិធីភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច ជួយដល់សិស្ស និស្សិត យុវជនក្រីក្រ និងយុវជនងាយរងគ្រោះ ទទួលបានឱកាសសិក្សា និងអភិវឌ្ឍជំនាញភាសាអង់គ្លេសប្រកបដោយគុណភាព ដែលនឹងរួមចំណែកលើកកម្ពស់ភាពមានការងារធ្វើ ការបង្កើនប្រាក់ចំណូល និងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

ជំនួបពិភាក្សានេះបានបង្ហាញពីឆន្ទៈរួមរបស់ភាគីទាំងពីរ ក្នុងការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យមានសមត្ថភាពភាសាអង់គ្លេសកាន់តែរឹងមាំ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល ស្តង់ដារអាស៊ាន និងនិន្នាការអភិវឌ្ឍវិស័យទេសចរណ៍សកល ដែលជាកត្តាសំខាន់ក្នុងការពង្រឹងគុណភាពសេវាកម្ម បង្កើនភាពប្រកួតប្រជែង និងគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាវិស័យសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn