ព័ត៌មាន និងការប្រកាស

ក្រសួងទេសចរណ៍ ជួបប្រជុំពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការរៀបចំ«កញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហក

2026-07-17 Facebook Sync
ក្រសួងទេសចរណ៍ ជួបប្រជុំពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការរៀបចំ«កញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហក
ក្រសួងទេសចរណ៍ ជួបប្រជុំពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការរៀបចំ«កញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញចម្អិនម្ហូបអាហារ» តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact)!
រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក លោក ពុទ្រា សោភ័ណ្ឌរ៉ា អនុប្រធាននាយកដ្ឋាន ជាតំណាងរបស់ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគម្រោងហូកា និងក្រុមការងារសរុបចំនួន ២នាក់ បានជួបប្រជុំពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសម្របសម្រួលដោយអង្គការស្វីសខន់ថាក់ (Swisscontact) មានលោក ញ៉ឹប ម៉េងឈាង អនុប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) អមដោយ លោក គង់ ដារ៉ា ប្រធានកម្មវិធីបដិសណ្ឋារកិច្ចកម្ពុជា នៃអង្គការស្វីសខន់ថាក់ (Swisscontact) និងតំណាងអេធីភី ខនសាល់ធិន បានពិភាក្សាលើការរៀបចំ «កញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញចម្អិនម្ហូបអាហារ» នៅទីស្នាក់ការអង្គការស្វីសខន់ថាក់ (Swisscontact) រាជធានីភ្នំពេញ។
កិច្ចប្រជុំពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិភាក្សាលើទម្រង់បច្ចេកទេសលើការកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញចម្អិនម្ហូបអាហារ ឱ្យអនុលោមតាមលិខិតដ្ឋានគតិយុត្តិដែលបានដាក់ឱ្យអនុវត្តកន្លងមក។
គួរបញ្ជាក់ផងដែរថា ការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លើគុណវុឌ្ឍិទាំង ១២ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) នឹងរួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវច្រកសិក្សា និងការទទួលស្គាល់សមត្ថភាពជំនាញប្រកបដោយតម្លាភាព និងស្តង់ដារជាតិ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកសិក្សាអាចបន្តការសិក្សា ឬធ្វើការវាយតម្លៃសមត្ថភាពតាមបទពិសោធន៍ការងារ (Recognition of Prior Learning -RPL) រហូតទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលតាមកម្រិតគុណវុឌ្ឍិជាតិ។
ជាមួយគ្នានេះ ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលផ្អែកលើសមត្ថភាព និងប្រព័ន្ធវាយតម្លៃស្របតាមស្តង់ដា នឹងជួយបង្កើនគុណភាពកម្លាំងពលកម្មទេសចរណ៍ ឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងអន្តរជាតិ និងគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនចំនួន ១,៥ លាននាក់ សំដៅលើកកម្ពស់ជំនាញ ការងារ ប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn