ព័ត៌មាន និងការប្រកាស

មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) បិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយជោគជ័យ!

2026-07-19 Facebook Sync

ខេត្តឧត្តរមានជ័យ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅបរិវេណផ្ទះតាម៉ុក (សារមន្ទីរអន្លង់វែង) ស្ថិតក្នុងស្រុកអន្លង់វែង ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៨ នាក់ (ស្រី ១៥ នាក់)។
គោលបំណងសំខាន់នៃវគ្គសិក្សានេះ គឺដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់ស្តង់ដាសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងគោលដៅបង្កើតបទពិសោធន៍ដ៏ល្អឥតខ្ចោះជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងស្រុកអន្លង់វែង ក៏ដូចជាខេត្តឧត្តរមានជ័យទាំងមូល។
សូមចូលរួមអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សា និងទទួលបានវិញ្ញាបនបត្រនាឱកាសនេះ។ ចំណេះដឹង និងជំនាញទាំងនេះ នឹងត្រូវយកទៅអនុវត្តផ្ទាល់ ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងមុខរបររបស់ខ្លួនឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។

Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn