ក្រសួងទេសចរណ៍បានទទួលស្គាល់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដែលបានអនុវត្តន៍កម្មវិធីបណ្តុះបណ្តាលកម្រិតស្តង់ដាអាស៊ាននៅក្នុងខេត្តសៀមរាប ដែលាជាចលករជម្រុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ជំនាញ និងសមត្ថភាពវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា។