កាលពីសប្តាហ៍កន្លងទៅនេះ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ចប់ការសិក្សាលើមុខវិជ្ជាសំខាន់ៗតាមកម្រិតថ្នាក់នីមួយៗ រួមមាន៖
១. ថ្នាក់ជាតិ ជំនាន់ទី៧៖ សិក្សាលើមុខវិជ្ជា «បេតិកភណ្ឌអរូបិយ» ឧទ្ទេសនាមដោយ លោកបណ្ឌិត ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងមុខវិជ្ជា «បុរាណវិទ្យា និងបច្ចេកវិទ្យា LiDAR» ឧទ្ទេសនាមដោយ លោក អន សុភាព មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា (គ្រូឧទ្ទេសទាំងពីររូបមកពីអាជ្ញាធរជាតិអប្សរា)។
២. ថ្នាក់តំបន់ភ្នំពេញ ជំនាន់ទី២១៖ បានបញ្ចប់ការសិក្សាមុខវិជ្ជា «ប្រវត្តិសាស្ត្រខ្មែរ» ឧទ្ទេសនាមដោយ លោកបណ្ឌិត ឈឹម សុខជិន នាយករងវិទ្យាស្ថានជាតិទេសចរណ៍។
៣. ថ្នាក់តំបន់សៀមរាប ជំនាន់ទី២៨៖ បានបន្តការសិក្សាមុខវិជ្ជា «បុរាណវិទ្យា» ឧទ្ទេសនាមដោយ លោក ខៀវ ច័ន្ទ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា។
បន្ទាប់ពីបញ្ចប់មុខវិជ្ជានីមួយៗ និងដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាល គណៈគ្រប់គ្រងវគ្គបានចាត់ចែងឱ្យសិក្ខាកាមធ្វើការវាយតម្លៃលើវិធីសាស្ត្របង្រៀនរបស់គ្រូឧទ្ទេស។ ជាលទ្ធផល សិក្ខាកាមគ្រប់រូបបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ គោរពវិន័យ និងរក្សាបាននូវសណ្តាប់ធ្នាប់ ព្រមទាំងការប្រាស្រ័យទាក់ទងយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ សិក្ខាកាមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈគ្រប់គ្រងវគ្គ ដែលបានសម្រិតសម្រាំងគ្រូឧទ្ទេសប្រកបដោយសមត្ថភាព ជំនាញវិជ្ជាជីវៈខ្ពស់ និងបទពិសោធន៍ទូលំទូលាយ ដើម្បីផ្តល់នូវចំណេះដឹងពិតប្រាកដដល់សិក្ខាកាម។
Tour Guide Training Programs at Human Resources University and Vanda University (Siem Reap Campus)!
Over the past week, trainees across various tour guide training cohorts actively engaged in key academic modules tailored to enhance their professional competencies:
1. National Tour Guide Course (Batch 7): Covered "Intangible Cultural Heritage," lectured by Dr. Tin Tina, Deputy Director of the Department of Research, Training, and Dissemination, and "Archaeology and LiDAR Technology," lectured by Mr. On Sopheap, Technical Officer at the Department of Conservation of Monuments and Preventive Archaeology (both distinguished lecturers from the APSARA National Authority).
2. Phnom Penh Regional Tour Guide Course (Batch 21): Concluded the module on "Khmer History," lectured by Dr. Chhim Sokchin, Deputy Director of the National Institute of Tourism.
3. Siem Reap Regional Tour Guide Course (Batch 28): Progressed in the module on "Archaeology," lectured by Mr. Khiev Chan, Technical Officer at the Department of Conservation of Monuments and Preventive Archaeology, APSARA National Authority.
Following each session, and in alignment with quality assurance standards, the program management conducted instructor and pedagogical evaluations. Trainees demonstrated high commitment, discipline, classroom decorum, and proactive engagement. Furthermore, participants expressed deep appreciation to the organizing committee for engaging highly qualified, experienced, and professional resource persons to deliver practical knowledge and professional excellence.
#វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ #វិស័យទេសចរណ៍កម្ពុជា #អាជ្ញាធរជាតិអប្សរា #សាកលវិទ្យាល័យធនធានមនុស្ស #សាកលវិទ្យាល័យវ៉ាន់ដាសៀមរាប

















