ព័ត៌មាន និងការប្រកាស

“ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក” ក្រសួងទេសចរណ៍ បើកសិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់យុវជនខេត្តកំពង់ធំ!!

2026-08-25 Facebook Sync
“ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក” ក្រសួងទេសចរណ៍ បើកសិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់យុវជនខេត្តកំពង់ធំ!!

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូការនៃក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីវិថីអភិវឌ្ឍន៍ជំនាញ និងតម្រង់ទិសការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ ក្រោមប្រធានបទ “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក” នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល លោកបណ្ឌិតប្រធាននាយកដ្ឋានបណ្តុះបណ្តាល លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ មូលដ្ឋានអាជីវកម្មសិស្សានុសិស្ស ប្រជាសហគមន៍ ប្រមាណ ២០០នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សម្រាប់ឆ្នាំ២០២៦នេះ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាសេនាធិការជំនាញ ដោយមាន លោកបណ្ឌិតប្រធាន និងក្រុមការងារ បានខិតខំរៀបចំផែនការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ ទាំងជំនាញបច្ចេកទេស សហគ្រិនភាព ការឆ្នៃប្រឌិត និងនវានុវត្តថ្មីៗ នៅក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍ សំដៅធានាបាននូវនិរន្តរភាពរបស់ម្ចាស់អាជីវកម្ម។ ក្នុងនាមតំណាង ក្រសួងទេសចរណ៍ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអបរំ យុវជន និងកីឡា ក៏ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដែលបានសហការរៀបចំកម្មវិធីបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកទេសនានា តាមរយៈការផ្តល់អាហារូបករណ៍ ១០០% និងជាលទ្ធផលមានសិស្សានុសិស្សរាប់រយនាក់បានឆ្លងកាត់ការសិក្សាដោយជោគជ័យ និងទទួលបានឱកាសការងារស្ទើរតែ ១០០%។

សិក្ខាសាលានេះក៍មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនចំនួន ៣ប្រធានបទសំខាន់ៗផងដែរ៖
១.បទបង្ហាញស្តីពី “ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា” ដោយ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
២.បទបង្ហាញស្តីអំពី “អត្ថប្រយោជន៍នៃការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ និងការត្រៀមខ្លួន
ចាប់យកជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់ថ្ងៃអនាគត” ដោយ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
៣.បទបង្ហាញស្តីអំពី “ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព”
ដោយ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

គោលបំណងសំខាន់ៗនៃសិក្ខាសាលារួមមាន៖
១.ផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ដល់យុវជន សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ អំពីសារៈសំខាន់នៃជំនាញវិជ្ជាជីវៈទេសចរណ៍
២.បង្ហាញវិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ ចាប់ពីការចាប់ផ្តើមសិក្សាជំនាញ ការបណ្តុះបណ្តាល ការវាយតម្លៃសមត្ថភាព រហូតដល់ការទទួលស្គាល់ជំនាញ និងការរីកចម្រើនក្នុងអាជីព
៣.ផ្តល់ព័ត៌មានអំពីជម្រើស និងម្រង់ទិសការសិក្សា សម្រាប់យុវជន ដើម្បីជ្រើសរើសជំនាញវិជ្ជាជីវៈទេសចរណ៍ឱ្យស្របតាមចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ
៤.លើកទឹកចិត្តយុវជនឱ្យចាប់យកជំនាញវិជ្ជាជីវៈ ជាជម្រើសសិក្សា និងអាជីពដ៏មានសក្តានុពល ស្របតាមការរីកចម្រើននៃវិស័យទេសចរណ៍ និងតម្រូវការធនធានមនុស្សជំនាញ
៥.ភ្ជាប់ការសិក្សាជំនាញទៅនឹងឱកាសការងារ ដោយបង្ហាញពីតម្រូវការជាក់ស្តែងរបស់សហគ្រាស គ្រឹះស្ថានសណ្ឋាគារភោជនីយដ្ឋាន និងអាជីវកម្មទេសចរណ៍។

គូសបញ្ជាក់ផងដែរថា សិក្ខាសាលា “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក” មិនត្រឹមតែជាវេទិកាផ្សព្វផ្សាយឱកាសសិក្សាជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការចូលរួមអនុវត្ត ផែនការអភិវឌ្ឍតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ តាមរយៈការពង្រឹងគុណភាពធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃវិស័យទេសចរណ៍ និងការរីកចម្រើននៃតំបន់ទេសចរណ៍។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn