ខេត្តសៀមរាប៖ សកម្មភាពថ្ងៃទី១ និងទី២ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលេីអ្នកជំនាញទេសចរណ៍អាស៊ាន
ក្នុងរយៈពេល២ថ្ងៃនេះ សិក្ខាកាមទទួលបានចំណេះដឹងថ្មីបន្ថែមទៀត តាមរយៈការចូលរួមកិច្ចពិភាក្សាជាក្រុមយ៉ាងសកម្មលើប្រធានបទសំខាន់ៗ រួមមាន៖
១. សមាសធាតុនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈស្របតាមស្ដង់ដាអាស៊ាន ដែលមានធាតុផ្សំចម្បង
-សារបាន និងគំនិតផ្តួចផ្តើមនៃការអនុវត្ត ASEAN MRA-TP
-កម្មវិធីសិក្សារួមអាស៊ាន (CATC)
-ប្រព័ន្ធទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ក្នុងតំបន់ (RQFSRS)
-ក្រុមប្រឹក្សាភិបាលអ្នកជំនាញទេសចរណ៍ជាតិ (NTPB)
-ក្រុមប្រឹក្សាភិបាលទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ (TPCB)
-ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS)
-កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (MRA-TP)
-យន្តការវាយតម្លៃលើការសិក្សាជាមុន (RPL)
-លេខាធិការដ្ឋានតំបន់ MRA-TP
២. ការកំណត់និយមន័យអំពីអភិក្រមនៃការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT) និងការវាយតម្លៃផ្អែកលើសមត្ថភាព










































