ព័ត៌មាន និងការប្រកាស

កិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងសិល្បៈឡាតេអាតជើងឯកអន្តរជាតិ (ICLA) លើកដំបូងបង្អស់នៅកម្ពុជា ដើម្បីជំរុញខ្សែច្រវាក់តម្លៃទេសចរណ៍ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

2026-02-23

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋារគារ Oakwood Premier Phnom Penh លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រួមជាមួយមន្ត្រីជំនាញ បានចូលរួមប្រជុំពិភាក្សាការងារជាមួយ លោក Johnny Mo តំណាងក្រុមហ៊ុន CICC-Youth Development Department ដើម្បីពិនិត្យលទ្ធភាពក្នុងការគ្រោងរៀបចំព្រឹត្តិការណ៍ “International Championships Latte Art (ICLA)” លើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំង Oakwood Premier Phnom Penh, One Park។
ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សាលើលទ្ធភាពនៃការគ្រោងរៀបចំព្រឹត្តិការណ៍នេះមានដូចជា៖
១. ការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍៖ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាវាស់ស្ទង់សមត្ថភាព និងពង្រឹងគុណភាពសេវាកម្មក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ (F&B) នៅកម្ពុជា ឱ្យស្របតាមស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
២. ការតភ្ជាប់ខ្សែច្រវាក់ឧស្សាហកម្មកាហ្វេ៖ ជំរុញការអភិវឌ្ឍតភ្ជាប់ពីផលិតកម្មកាហ្វេក្នុងស្រុក រហូតដល់ការកែច្នៃ និងការបម្រើសេវាកម្ម (From Bean to Cup) ដោយមានការចូលរួមចំណែកផ្នែកបច្ចេកទេស និងការវិនិយោគពីភាគីចិន។
៣. វេទិកាផ្លាស់ប្តូរទេពកោសល្យ និងសប្បុរសធម៌៖ ការបើកឱកាសឱ្យបារីស្តា (Baristas) ខ្មែរបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិដោយសេរី រួមជាមួយកម្មវិធីចែករំលែកចំណេះដឹងពីអ្នកជំនាញល្បីៗ និងសកម្មភាពសប្បុរសធម៌ ដែលឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវសង្គមក្នុងវិស័យធុរកិច្ច។
៤. ការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន៖ ការប្រើប្រាស់វប្បធម៌កាហ្វេជាស្ពានចម្លងក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ។
ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការលើកកម្ពស់ការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិជ្ជាជីវៈសិល្បៈឡាតេអាតនៅកម្ពុជា។

Consultative Meeting on the Inaugural International Championships Latte Art (ICLA) in Cambodia: Advancing Tourism Value Chains and Cambodia-China Strategic Cooperation

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn