១.លោកស្រី រ៉ា សុចេតនា ប្រធានការិយាល័យរដ្ឋបាល បានហាត់ការនៅ Angkor Grace Residence & wellness Resort លើជំនាញការិយាល័យជួរមុខ (Front Office)។
២.លោក ឌី ពិសិដ្ឋ ប្រធានការិយាល័យព័ត៌មាន និងស្ថិតិ បានហាត់ការនៅ Sarai Resort & Spa លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Service)។
៣.លោក ឌំ រ័ត្នមុនី ប្រធានការិយាល័យទីក្រុងស្អាត បានហាត់ការនៅ Butterfly Pea Restaurant
លើជំនាញចុងភៅ (Cookery)។
៤.លោក សំ និរន្ត ប្រធានការិយាល័យឧស្សាហកម្ម បានហាត់ការនៅ Angkor Century Resort លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។(Food and Beverage Service)
៥.លោកស្រី សួង ស៊ីណា អនុប្រធានការិយាល័យរដ្ឋបាល បានហាត់ការនៅ FCC Angkor by Avani
លើជំនាញចុងភៅ (Cookery)។
ការហាត់ការវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារជាក់ស្តែងរបស់ក្រុមគ្រូបង្គោលហូកា តាមរយៈការសិក្សា សង្កេត និងអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋានអាជីវកម្ម។
ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការហាត់ការនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រុមគ្រូបង្គោលយកទៅអនុវត្ត និងចែករំលែកបន្តក្នុងការងារបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍។



















