គ្រូបង្គោលហូកា នៃមន្ទីរទេសចរណ៍ខេត្តព្រះវិហារចំនួន ៣រូប ស្រី ៣រូប បានចូលរួមកម្មវិធីហាត់ការជំនាញវិជ្ជាជីវៈ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ក្នុងខេត្តសៀមរាប។
១.លោកស្រី ឈី សុភាព គ្រូបង្គោលហូកា ជំនាញគេហកិច្ច បានហាត់ការនៅ សណ្ឋាគារ Lotus Blance Resort
២.លោកស្រី ធី ចរិយា គ្រូបង្គោលហូកា ជំនាញចុងភៅ បានហាត់ការនៅ ភោជនីយដ្ឋាន Embassy by Chief Kimsan
៣.លោកស្រី ឆាត់ សុខែន គ្រូបង្គោលហូកា ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ហាត់ការនៅ សណ្ឋាគារ Annatara Angkor Resort។
តាមរយៈការហាត់ការវិជ្ជាជីវៈ រយៈពេល៧ថ្ងៃ គ្រូបង្គោលហូកាទាំង៣រូប បានពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារជាក់ស្តែង តាមរយៈការអង្កេតការងារ និងការអនុវត្តការងារផ្ទាល់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ស្តង់ដា។
ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដែលទទួលបានពីការហាត់ការនេះ នឹងជួយពង្រឹងសមត្ថភាពគ្រូបង្គោលហូកា ក្នុងការបណ្តុះបណ្តាលជំនាញទាំងនេះ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះវិហារ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។













