១.លោក រឿន ភិរុណ ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ហិរញ្ញវត្ថុ និងសន្តិសុខសុវត្ថិភាពទេសចរណ៍ បានហាត់ការនៅ សណ្ឋាគារ Angkor Century Resort & Spa លើជំនាញការិយាល័យជួរមុខ (Front Office)។
២.លោកស្រី វុន សុជាតិ មន្ត្រីនៃការិយាល័យរដ្ឋបាលបុគ្គលិក ហិរញ្ញវត្ថុ និងសន្តិសុខសុវត្ថិភាពទេសចរណ៍ បានហាត់ការនៅ សណ្ឋាគារ Kingdom Angkor Hotel លើជំនាញគេហកិច្ច (Housekeeping)។
៣.លោក លី សៀងហៃ មន្ត្រីនៃការិយាល័យផ្សព្វផ្សាយ ព័ត៌មានទេសចរណ៍ បានហាត់ការនៅ សណ្ឋាគារ Kingdom Angkor Hotel លើជំនាញការិយាល័យជួរមុខ (Front Office)។
ការហាត់ការវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារជាក់ស្តែងរបស់ក្រុមគ្រូបង្គោលហូកា តាមរយៈការសិក្សា សង្កេត និងអនុវត្តការងារផ្ទាល់ក្រោមបរិយាកាស និងទិដ្ឋភាពពិត នៅតាមមូលដ្ឋានអាជីវកម្ម។
ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការហាត់ការនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រុមគ្រូបង្គោលយកទៅអនុវត្ត និងចែករំលែកបន្តក្នុងការងារបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍។












